ទិន្នន័យថ្មីបានបង្ហាញថា ចំនួននិស្សិតបរទេសច្រើនឡើងនៅអូស្ត្រាលីកំពុងចាកចេញពីប្រទេសនេះ ដោយនិស្សិតចិនជាអ្នកនាំមុខគេ។
វិស័យអប់រំអន្តរជាតិគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសនេះ ដែលមានតម្លៃ៣៧,៦ពាន់លានដុល្លារសម្រាប់លំហូរផលប្រយោជន៍ដល់សេដ្ឋកិច្ចអូស្រ្តាលីក្នុងឆ្នាំ ២០១៩ ប៉ុន្តែប្រយោជន៍នេះបានស្រកចុះវិញយ៉ាងរហ័សដោយសារការរឹតត្បិតរបស់រដ្ឋាភិបាលលើទិដ្ឋាការនិងការធ្វើដំណើរចូល។
តួលេខស្ថិតិការិយាល័យអូស្រ្តាលីថ្មីបង្ហាញថានៅខែធ្នូឆ្នាំ ២០២០ ស្ទើរតែមួយភាគបួននៃការចាកចេញទៅក្រៅទាំងអស់ពីអូស្រ្តាលីគឺជានិស្សិតដែលមានទិដ្ឋាការបណ្តោះអាសន្ន ដែលចាកចេញពីប្រទេសនេះ។
និស្សិតជាច្រើនមិនអាចវិលត្រឡប់មកអូស្ត្រាលីវិញបានទេចាប់តាំងពីប្រទេសនេះបានរឹតត្បិតការធ្វើដំណើរចូលក្នុងយ៉ាងតឹងរ៉ឹងនៅថ្ងៃទី ២០ ខែមីនា។
ស្ទើរតែមួយភាគប្រាំនៃការចាកចេញទាំងអស់គឺ ១៨,៧ ភាគរយជាពលរដ្ឋចិនដែលមានចំនួនប្រមាណ ៩.៣០០ នាក់ ដែលបានធ្វើដំណើរចេញក្រៅប្រទេសនេះ ខណៈពលរដ្ឋឥណ្ឌាគឺបន្ទាប់គេដោយមានចំនួន ៥.៤០០ នាក់៕
