វិធីងាយៗ ៩ យ៉ាងជួយការពារភ្នែកពីការបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នែកគឺជាផ្នែកសំខាន់នៃរាងកាយ ហើយសុខភាពភ្នែកល្អគឺសំខាន់ដើម្បីរក្សាសុខភាពជារួម។ ការមើលឃើញច្បាស់ឬអត់មិនមែនស្ថិតក្រោមម្ចាស់ការរបស់អ្នកនោះទេ ប៉ុន្តែមានវិធីជាក់លាក់ ដែលអ្នកអាចការពារបង្អួចទៅកាន់ពិភពលោកមួយនេះបាន។ 

អនុវត្តតាមវិធីសាមញ្ញទាំងនេះដើម្បីរក្សាសុខភាពភ្នែកឱ្យល្អបានរាប់ឆ្នាំទៅមុខ ៖

១. ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យរាល់ពេលចេញក្រៅអំឡុងពេលថ្ងៃ
២. កុំមើលអេក្រង់អេឡិចត្រូនិច្ចយូរពេក
៣. កុំយកដៃត្រដុសភ្នែក ពេលរមាស់
៤. ប្រើថ្នាំបន្តក់ភ្នែក ដែលគ្មានជាតិគីមី
៥. ចៀសវាងប្រើផលិតផលផាត់មុខហួសកាលកំណត់
៦. ឈប់ជក់បារី ឬ កុំចាប់ផ្តើមជក់បារី
៧. ការពារភ្នែកជាមួយវ៉ែនតាសុវត្ថិភាព ពេលធ្វើកិច្ចការងារជួសជុល
៨. ដកកែវ Contact Lenses ចេញពីចូលគេង
៩. ទៅជួបវេជ្ជបណ្ឌិតឯកទេសភ្នែកជាប្រចាំ៕

adverise with khmeread