adverise with khmeread 32f23c2700000578 3528834 image a 41 1460057519618

តើ​របស់​មួយ​នេះ​សម្រាប់​បើកបរ​នៅ​ថ្ងៃ​អនាគត​?

    ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​បាន​បង្កើត​បច្ចេកវិជ្ជា​ថ្មី​មួយ​បំលាស់​ទី​ក្នុង​ទីក្រុង​ជាមួយនឹង​បុរស​ម្នាក់​បើកបរ​វា​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។​

​    ​ជាមួយនឹង​អ្នកដំណើរ​នៅ​ខាងក្នុង យន្តហោះ Volocopter VC200 បានធ្វើ​ការហោះហើរ​នៅក្នុង​អាកាស​រយៈពេល​បី​នាទី​ដោយ​ប្រើ​នូវ​ស្លាប​យន្តហោះ​តូច​ទន់ៗ​១៨ និង​ប្រើ​នូវ​ប្រព័ន្ធ​រុញច្រាន​ដោយ​ថាមពល​អគ្គិសនី​។​

​    ​ក្រុមហ៊ុន​និយាយថា​វា​មិន​ត្រឹមតែ​ប្រើប្រាស់​សម្រាប់​ការហោះហើរ​ក្នុង​អាកាស​ធម្មតា​ទេ ប៉ុន្ដែ​វា​នឹង​នាំ​យើង​ខិត​ទៅរក​សេវា​បម្រើ Taxi នៅលើ​អាកាស និង​ប្រព័ន្ធ​ដឹកជញ្ជូន​ទៀតផង​។​

​    ​យន្ដហោះ Volocopter VC 200 មាន​កន្លែង​អង្គុយ​ពីរ​ប្រើ​នូវ​អាគុយ ដែល​អាចធ្វើ​ដំណើរ​បាន​រយៈពេល​ពី​២០​នាទី​ទៅ​៣០​នាទី​។ អ្នកបង្កើត​លោក Alexander Zosel បាន​និយាយថា​គាត់​គ្រោង​លក់​យន្តហោះ​នេះ​ក្នុងតម្លៃ ៣៤​ម៉ឺន​ដុល្លារ​អាមេរិក​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់