លោក Andre Villas-Boas ដកខ្លួនចេញពីការប្រជែងផ្ទេរខ្សែប្រយុទ្ធព Diego Costa ដោយសារប្រាក់ឈ្នួលខ្ពស់ពេក

    លោក Andre Villas-Boas បានដកខ្លួនចេញពីការតាមប្រម៉ាញ់យកខ្សែប្រយុទ្ធ Diego Costa ដោយលើកឡើងពីបញ្ហាប្រាក់ឈ្នួលខ្ពស់របស់កីឡាកររូបនេះ។ 

    Costa វ័យ៣២ឆ្នាំជាអតីតខ្សែប្រយុទ្ធក្លឹប Chelsea ដែលបានចប់កិច្ចសន្យាបន្ទាប់ពីក្លឹប Atletico Madrid បញ្ចប់កិច្ចសន្យាដែលមានប្រាក់ឈ្នួល ២៧០.០០០ផោនក្នុងមួយសប្តាហ៍ រយៈពេល៦ខែមុន ហើយកីឡាកររូបនេះកំពុងស្វែងរកក្លឹបថ្មី។

    ក្លឹប Wolves នៅក្របខណ្ឌ Premier League ត្រូវបានគេភ្ជាប់ទៅនឹងលទ្ធភាពផ្ទេរ Costa ហើយក្លឹប Marseille ក៏មានបំណងដូច្នេះដែរ។ ប៉ុន្តែគ្រូបង្វឹកលោក Villas-Boas បានដកខ្លួនចេញពីឱកាសផ្ទេរកីឡាកររូបនេះ។ 

    លោក Villas-Boas បាននិយាយថា " Diego Costa រកបាន ១៦លានផោនរៀងរាល់ឆ្នាំ ។ វាគឺជារឿងដំបូងដែលយើងគួរទទួលស្គាល់"។

    លោកបន្តថា "គាត់គឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមក្នុងពិភពលោក ប់ុន្តែយើងនឹងស្វែងរកអ្នកផ្សេង។ យើងមិនអាចផ្តល់ប្រាក់ឈ្នួលខ្ពស់នោះទេ"។

    បន្ទាប់ពីរកបាន ៥៩គ្រាប់ក្នុងការបង្ហាញមុខ ១២០ ប្រកួតសម្រាប់ក្លឹប  Chelsea ក្នុងបីរដូវកាលនេះ Costa បានវិលត្រឡប់មកក្លឹប Atletico Madrid កាលពីឆ្នាំ ២០១៧។ ប៉ុន្តែការចូលរួមជាលើកទី២ នេះហាក់ដូចជាមិនសូវកាក់កបដូចជារដូវកាលដំបូងទេ ស្របពេលរកបានត្រឹម ១៩គ្រាប់ក្នុងការបង្ហាញមុខ ៨១៕


 

adverise with khmeread