Chelsea នឹងចូលរួមប្រជែងផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland

    ក្លឹប Chelsea នឹងចូលរួមប្រកួតប្រជែងផ្ទេរយកកីឡាករ  Erling Haaland របស់ក្លឹប Dortmund នៅរដូវក្តៅនេះ និងត្រៀមខ្លួនបំបែកឯតទគ្គកម្មតម្លៃផ្ទេរ ដើម្បីនាំយកកីឡាកររូបនេះ។

    Erling Haaland ដែលរកបាន ១៩គ្រាប់ក្នុងការបង្ហាញមុខ ១៧លើកនៅរដូវកាលនេះសម្រាប់ក្រុមអាល្លឺម៉ង់ Dortmund មានលក្ខខណ្ឌទិញផ្តាច់ ៦៦,៦លានផោនក្នុងកិច្ចសន្យា ដែលមានសុពលភាពដល់ឆ្នាំ ២០២២។

    ខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េសអាយុ២០ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗច្រើននៅអឺរ៉ុប រួមទាំងក្លឹប Real Madrid  Manchester United និងManchester City ផងដែរ។

    ប៉ុន្តែតាមព័ត៌មានថា ក្លឹប Chelsea ក៏មានបំណងចង់ផ្ទេរខ្សែប្រយុទ្ធ Haaland នៅដំណាច់រដូវកាលនេះដែរ បើទោះបីជា ត្រូវចំណាយច្រើនជាងលក្ខខណ្ដទិញផ្តាច់ក៏ដោយ។

   គេជឿថា ក្លឹប Dortmund ស្ទាក់ស្ទើរមិនចង់បាត់បង់កីឡាករសំខាន់ដែលរកបាន៣៥គ្រាប់ក្នុងការបង្ហាញមុខ ៣៥លើកសម្រាប់ខ្លួនចាប់តាំងពីផ្ទេរពីក្លឹប Red Bull Salzburg កាលពីខែមករាឆ្នាំ២០២០រូបនេះទេ៕
 

adverise with khmeread