Bournemouth យល់ព្រមផ្តល់កិច្ចសន្យាលេងរយៈពេលខ្លីដល់ខ្សែបម្រើ Jack Wilshere

    ក្លឹប Bournemouth បានព្រមព្រៀងលក្ខខណ្ឌ ដើម្បីចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Jack Wilshere បន្ទាប់ពីទទួលបានជោគជ័យក្នុងការហ្វឹកហាត់ជាមួយនឹងក្លឹបនៅក្របខណ្ឌ  Championship នេះ។

    អតីតខ្សែបម្រើក្លឹប Arsenal ដែលបានចាកចេញពីក្លឹប West Ham កាលពីដើមរដូវកាលនេះបានហ្វឹកហាត់ជាមួយក្លឹបនៅក្របខណ្ឌ Championship ប៉ុន្មានសប្តាហ៍ចុងក្រោយនេះហើយទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹក Jason Tindall ។

    មានព័ត៌មានកាលពីសប្តាហ៍មុនថា មានការចរចាហើយក្លឹបបានយល់ព្រមទទួលយកកិច្ចសន្យាជាមួយ Wilshere ហើយនឹងបន្តលេងរហូតដល់ចប់រដូវកាល។

    លោក Tindall បាននិយាយថា វាគឺជារឿងឆោតល្ងង់ណាស់ដែលមិនពិចារណានាំយក Wilshere ប្រសិនបើកីឡាកររូបនេះបានបង្ហាញទម្រង់លេងល្អរបស់ខ្លួន។

    លោក Tindall បាននិយាយថា " Jack នៅបន្តហ្វឹកហាត់ជាមួយយើងបានល្អ។ គាត់មើលទៅដូចជាមុតស្រួចហើយវាគឺជារឿងល្អដែលមានគាត់"។

    ទោះបីជាយ៉ាងណាWilshere មានឱកាសបង្ហាញមុខត្រឹម ១លើកប៉ុណ្ណោះនៅរដូវកាលនេះ អំឡុងការប្រកួត៽ជាមួយក្រុម Hull នៅក្របខណ្ឌ EFL Cup កាលពីខែកញ្ញា៕
 

adverise with khmeread