Monaco មានបំណងផ្តល់កិច្ចសន្យាលេងបីឆ្នាំដល់ខ្សែការពារ Marcelo

    ក្លឹប Monaco ចាប់អារម្មណ៍ចង់ផ្ទេរខ្សែការពារសញ្ជាតិប្រេស៊ីល Marcelo របស់ក្លឹប Real Madrid ដែលបច្ចុប្បន្នខ្សែការពាររូបនេះលែងក្លាយជាកីឡាករសំណព្វចិត្តរបស់គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ទៀតហើយ។

    កីឡាករ Marcelo ចាប់ផ្តើមបាត់បង់លេខរៀងក្នុងក្រុមជម្រើសរបស់គ្រូបង្វឹក   Zidane សម្រាប់តំណែងការពារស្លាបឆ្វេង។

    ប៉ុន្តែតាមព័ត៌មានថា ក្លឹប Monaco ចង់បានខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះហើយមានបំណងផ្តល់កិច្ចសន្យាយូរអង្វែងដល់កីឡាកររូបនេះបើទោះបីជាមានវ័យចាស់បន្តិចក៏ដោយ។ ទោះបីជាយ៉ាងណា ខ្សែការពាររូបនេះត្រូវតែទទួលយកការកាត់ប្រាក់ឈ្នួលជាមុនសិន។

    កិច្ចសន្យាលេងបច្ចុប្បន្នរបស់ Marceloដែលនឹងចប់នៅឆ្នាំ ២០២២ នោះត្រូវគេនិយាយថា មានទឹកប្រាក់៨លានផោនក្នុងមួយឆ្នាំ ខណៈក្លឹប Monaco ហ៊ានផ្តល់ជូនត្រឹម៥,៣៤លានផោនប៉ុណ្ណោះក្នុងមួយឆ្នាំ។

     Marcelo មិនទំនងជាមានមុខក្នុងក្រុមរបស់លោក Zidane ។ ការបង្ហាញមុខ ៤លើកក្នុងចំណោម ៦ ប្រកួតនៅក្របខណ្ឌ LaLiga ជួបបរាជ័យ ហើយក្រុមនេះអាចរក្សាបានឃ្លីនស៊ីត១លើកគត់នៅក្នុងចំណោម៦ប្រកួតដែល Marcelo ចូលរួមលេង៕

adverise with khmeread