កីឡាករ Lionel Messi អាចប្រឈមនឹងបម្រាមមិនឲ្យលេងរហូតដល់១២ប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទីចុងក្រោយ អំឡុងពេលប្រកួតចាញ់នៅក្របខណ្ឌ Spanish Super Cup វគ្គផ្តាច់ព្រ័ត្រ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទទួលបានកាតក្រហមដំបូងនៅក្នុងអាជីពជាមួយក្លឹប Barcelona នៅនាទីចុងក្រោយនៃម៉ោងបន្ថែម។ ហើយប្រសិនបើ Spanish FA ចាត់ទុកថា ឧប្បត្តិហេតុនោះគឺមានលក្ខណៈគឃ្លើននៅពេលពិនិត្យមើលហេតុការណ៍នោះឡើងវិញ Messi ប្រឈមនឹងបម្រាមមិនឲ្យលេងគ្រប់ការប្រកួតចន្លោះពី ៤ទៅ ១២ ប្រកួត។
រឿងនេះនឹងធ្វើឲ្យប្រធានក្រុមក្លឹប Barca រូបនេះខកខានការប្រកួតលីកក្នុងស្រុក ស្របពេលក្រុមរបស់លោក Ronald Koeman ឈរនៅលេខរៀងទី៣នៅលើតារាងពិន្ទុ និងមានគម្លាត ៧ពិន្ទុពីក្រុមនាំមុខ Atletico Madrid ដែលមានពីរប្រកួតក្នុងដៃ។
ប្រសិនបើ Spanish FA សន្និដ្ឋានថា វាមិនមែនជាកាយវិកាបែបគឃ្លើន នោះ Messi នឹងទទួលបម្រាមត្រឹម ២ទៅ៣ ប្រកួតប៉ុណ្ណោះ៕
