ពូទីនចុះងូតទឹកកកដក១៧អង្សាសេដើម្បីជម្រះមន្ទិលអំពីបញ្ហាសុខភាពរបស់គាត់

លោកវ៉្លាឌីមៀរ ពូទីន បានបំបាត់ចោលភ្លាមៗនូវពាក្យចចាមអារ៉ាមអំពីសុខភាពរបស់គាត់ ដោយចុះងូតទឹកកកនៅក្បែរទីក្រុងមូស្គូដើម្បីប្រារព្ធពិធីបុណ្យ Orthodox Epiphany។

មេដឹកនាំរុស្ស៊ីវ័យ៦៨ឆ្នាំរូបនេះមើលទៅមាំមួននិងសុខភាពល្អក្នុងឈុតខោខ្លីពណ៌ខៀវ ខណៈដែលគាត់ទៅងូតទឹក ដោយជុំវិញខ្លួនគាត់សុទ្ធតែព្រិល។

គាត់បានចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំមួយដែលធ្វើឡើងដោយប្រជាជនរុស្ស៊ីរាប់លាននាក់ នៅពេលសីតុណ្ហភាពខ្យល់ស្ថិតនៅប្រហែល -១៧ អង្សាសេ។

ក្នុងវីដេអូបានបង្ហាញ លោកពូទីនចូលទៅក្នុងអាងទឹកមួយ ដែលមានរាងខ្វែងដើម្បីបណ្ដេញភាពអពមង្គលចេញតាមរយៈការជ្រមុជទឹកកកនោះ៕

 

adverise with khmeread