adverise with khmeread 32dd984d00000578 3524286 image a 49 1459853994823

អ្នក​ដែល​ប្រើ iPhone មាន 3D Touch ច្បាស់​ជា​កំពុង​ភ័យ​ខ្លួន​ហើយ ពេល​អាន​អត្ថបទ​នេះ​រួច​!

​    ​អ្នក​ប្រហែល​គិតថា​លេខ​ទំនាក់ទំនង​និង​រូបភាព​នឹងមាន​សុវត្ថិភាព​នៅពេល​ចាក់សោ​នៅលើ iPhone​។​

​    ​ប៉ុន្ដែ Bug ថ្មី​មួយ (​កំហុស​បច្ចេកទេស​លើ​ទូរស័ព្ទ​) ត្រូវបាន​រកឃើញ ដែល​វា​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ដោះ​សោ iPhone 6S និង 6S Plus ដោយ​មិនចាំបាច់​មាន​លេខ​កូដ​សម្ងាត់ ឬក៏​ស្កែ​ន​ក្រយៅដៃ​ឡើយ​។​

​    ​ការឆ្លងកាត់​ប្រព័ន្ធ​សុវត្ថិភាព​គឺអាច​ទៅរួច ពីព្រោះ Bug ចូល​ទូរស័ព្ទ​តាមរយៈ Siri ដែល​ក្រោយមក អ្នកដទៃ​នឹង​អាច​ចូល​ឆែកឆេរ​លេខ​ទំនាក់ទំនង​ក្នុង​ទូរស័ព្ទ​បាន​យ៉ាង​ស្រួល​។​

​    ​គេ​អាច​ចូល​ឆែក​រូបភាព និង​លេខ​ទំនាក់ទំនង​ក្នុង iPhone ដែល​ប្រើ 3D Touch យ៉ាង​ងាយស្រួល ពេល​អ្នក​ចម្លែក​ព្យាយាម​បើក​សោ​ទូរស័ព្ទ ហើយ​កម្មវិធី Siri នឹង​ស្នើ​ឱ្យចូល​តាម​រូបភាព និង លេខ​ទំនាក់ទំនង​ជំនួស​វិញ​។ នេះហើយ​ជា​ចំណុច​កំហុស​បច្ចេកទេស (Bug) របស់ iPhone ដែល​ធ្វើឱ្យ​អ្នកដទៃ​ឆែក​មើលរូប​ភាព និង​លេខ​ទំនាក់ទំនង​បាន​យ៉ាង​ស្រួល​។

​    ​កំហុស​បច្ចេកទេស​នេះ​មាន​នៅលើ iOS 9 ទៅ 9.3.1 ហើយ​កើតឡើង​ចំពោះ​ទូរស័ព្ទ​ដែលមាន 3D Touch​។ សូម​មើល​វីដេអូ​ខាងក្រោម ដើម្បី​ជាក់ច្បាស់​កាន់តែខ្លាំង​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់