នៅចាំគាត់ទេ? ក្មេងជប៉ុន ដែលគេចម្អកឱ្យព្រោះនិយាយភាសាព័រទុយហ្គាល់ប៉ៃឡាំៗទៅ Ronaldo ឥឡូវក្លាយជាម្ចាស់ជើងឯកកីឡាបាល់ទាត់ជាតិ

ក្មេងប្រុសជប៉ុនម្នាក់ត្រូវបានសើចចម្អកដោយអ្នកយកព័ត៌មានជាច្រើន បន្ទាប់ពីព្យាយាមនិយាយភាសាព័រទុយហ្គាល់ប៉ៃឡាំៗជាមួយនឹង Cristiano Ronaldo ក្នុងឆ្នាំ២០១៤។ តែឥឡូវនេះ គាត់ក្លាយជាជើងឯកបាល់ទាត់ជាតិមួយរូប។

Ryota Iwaoka បានចូលរួមក្នុងសន្និសីទកាសែតមួយប្រហែល៧ឆ្នាំមុនសម្រាប់ពិធីផ្សព្វផ្សាយគ្រឿងសម្អាងរបស់ក្រុមហ៊ុន Facial Fitness Pao ដែល Ronaldo ធ្វើជាអ្នកតំណាងផ្សព្វផ្សាយ។

យោងតាមវេបសាយ SoraNews24 បានឱ្យដឹងថា Iwaoka អាចទទួលបានកៅអីមួយសម្រាប់មនុស្សបីនាក់ ដើម្បីសួរសំណួរនិងចម្លើយផ្តាច់មុខជាមួយកំពូលតារាបាល់ទាត់ព័រទុយហ្គាល់។

ក្នុងការត្រៀមខ្លួនសម្រាប់ឱកាសម្តងក្នុងមួយជីវិតនេះ Iwaoka បានស្នើសុំគ្រូបង្វឹកជប៉ុនកាត់ប្រេស៊ីលរបស់គាត់ឱ្យជួយគាត់និយាយជាភាសាព័រទុយហ្គាល់ថា "អ្នកគឺជាកីឡាករដែលខ្ញុំចូលចិត្ត ហើយខ្ញុំចង់លេងជាមួយអ្នក។ ដូច្នេះតើខ្ញុំអាចក្លាយជាកីឡាករអាជីពបានយ៉ាងដូចម្តេច?"។

ទោះបីជា Iwaoka ប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយក៏គាត់នៅតែពិបាកនិយាយនៅចំពោះមុខ idol របស់គាត់។ ក្នុងអំឡុងពេលសំណួរនិងចម្លើយ ហ្វូងមនុស្សបានសើចចម្អកដាក់គាត់ ប៉ុន្តែ Ronaldo បានការពារ Iwaoka ភ្លាមៗ។  Ronaldo បានសួរថា "ហេតុអ្វីពួកគេសើច?។ អ្នកនិយាយភាសាព័រទុយហ្គាល់បានល្អណាស់។ ពិតជាល្អ​ណាស់។ ពួកគេគួរតែសប្បាយចិត្តព្រោះអ្នកបានព្យាយាមខ្លាំងណាស់"។

Iwaoka មិនដែលភ្លេចពាក្យលើកទឹកចិត្តរបស់ Ronaldo ដោយគាត់និយាយថា "ជឿលើខ្លួនឯង។ ខំប្រឹងហើយកុំខកខានឱកាស វេលានោះនឹងមកដល់"។

Iwaoka បានក្លាយជាខ្សែបម្រើដ៏មានទេពកោសល្យម្នាក់នៅក្នុងវិទ្យាល័យ។ ទីបំផុត Iwaoka ត្រូវបានទទួលចូលសាកលវិទ្យាល័យ Yamanashi Gakuin ស្ថិតនៅទីក្រុង Kōfu ជាទីរួមខេត្ត Yamanashi ។

គាត់បានចូលរួមជាមួយក្រុម B របស់សាកលវិទ្យាល័យ Yamanashi Gakuin មុនពេលផ្លាស់ទៅក្រុម A ក្នុងអំឡុងឆ្នាំទី ២ របស់គាត់នៅសាកលវិទ្យាល័យ។ សាកលវិទ្យាល័យ Yamanashi Gakuin មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនៅឆ្នាំ ២០២០ ហើយ Iwaoka បានលេងនៅក្នុងការប្រកួតនោះ។ ទោះយ៉ាងណា គ្រោះមហន្តរាយបានកើតឡើងបន្ទាប់ពីប្រអប់ជើងរបស់គាត់បានបុកជាមួយនឹងគូប្រជែង។ Iwaoka ត្រូវមើលពីខាងក្រៅ ខណៈក្រុមរបស់គាត់លេងនៅវគ្គ ១/៤ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

បន្ទាប់ពីយកឈ្នះក្រុមកំពូលរបស់ Aomori Yamada ក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាករវ័យក្មេងរូបនេះបានរត់ទៅរកមិត្តរួមក្រុមរបស់គេដើម្បីអបអរជ័យជម្នះ។ ហើយពួកគេបានអបអរសាទរនៅខាងក្នុងពហុកីឡដ្ឋានគ្មានមនុស្ស ដោយសារការរឹតបន្តឹងអំឡុងពេលជំងឺកូវីដ១៩រីករាលដាលពេញពិភពលោក៕ 

 

adverise with khmeread