ឡាន Tesla ឆ្លាតរបស់គេមែន! បើកបរដោយស្វ័យប្រវត្តិ ហើយអាចគេចផុតពីសត្វប្រើសរត់កាត់ពីមុខទាំងយប់ងងឹតមានព្រិលធ្លាក់ពេញផ្លូវ

នេះជាគ្រាគួរឱ្យភ័យលស់ព្រលឹង ពេលរថយន្ត Tesla បើកស្វ័យប្រវត្តិមួយគ្រឿងអាចកាច់ចង្កូតបួងមួយទំហឹងលើផ្លូវសុទ្ធតែព្រិលក្នុងបំណងគេចពីសត្វប្រើសរត់កាត់ពីមុខមួយក្បាលដោយជោគជ័យ។ 

វីដេអូសុវត្ថិភាពពីរថយន្តបានបង្ហាញរថយន្តឆ្លាតម៉ាក Tesla Model S កាច់ចង្កូតយ៉ាងរហ័សទៅចំហៀងផ្លូវ ក្រោយពីកាមេរ៉ាឆ្លាតរបស់រថយន្តមើលឃើញសត្វព្រៃឆ្លងកាត់ផ្លូវនៅប្រទេសស៊ុយអែតក្នុងស្ថានភាពដ៏ងងឹត។

រថយន្តអគ្គិសនីនេះអាចបួងចង្កូតគេចពីសត្វប្រើសដោយសុវត្ថិភាព ហើយរាងវេរចង្កូតបន្តិច ប៉ុន្តែអាចរក្សាលំនឹងរថយន្តបានមកវិញភ្លាមៗនៅលើផ្លូវព្រិលដ៏រអិល។ 

លោក David ម្ចាស់រថយន្តបានសរសេរលើហ្វេសប៊ុកថា "ខ្ញុំសឹងមិនជឿនឹងភ្នែករបស់ខ្ញុំថាវាអាចបត់ចង្កូតគេចទាន់ដោយមិនបានចូលជាង"៕

 

adverise with khmeread