ឆ្មាអាយុ ២ ឆ្នាំមួយក្បាល ដែលបានបាត់ខ្លួនពីផ្ទះរបស់វាកាលពី២ឆ្នាំមុន បានទៅនៅចម្ងាយប្រមាណ ៣៨ គីឡូម៉ែត្រពីភូមិដែលវាកើត។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធ។
ឆ្មាឈ្មោះ Cupid ត្រូវគេរកឃើញនៅភូមិ Odstock ជិតទីក្រុង Salisbury ខេត្ត Wiltshire បន្ទាប់ពីវាដើរចេញពីទីក្រុង Bournemouth បន្ទាប់ពីបុណ្យណូអែលឆ្នាំ២០២០។
នាង Amy Osborne ដែលរកឃើញឆ្មានេះ បាននិយាយថា "ឆ្មានេះរស់នៅពីរផ្ទះរំលពីខ្ញុំកាលពីពីរឆ្នាំមុន។ ខ្ញុំមិនដឹងថាឆ្មានេះគឺជាកូនឆ្មាកាលណោះឬយ៉ាងណាទេ"។
ម្ចាស់ឆ្មាឈ្មោះ India Redman បាននិយាយថា លោកស្រី "គ្មានពាក្យនឹងថ្លែងទេ"។
លោកស្រីបានបន្ថែមថា "ឆ្មានេះឆ្លាតជាងរូបរាងខាងក្រៅរបស់វា។ វាពិតជាមិនគួរឱ្យជឿឡើយថាឆ្មានេះអាចរកឃើញផ្លូវត្រឡប់មកផ្ទះវិញ។ វាពិតជាអស្ចារ្យដែលវាបានត្រឡប់មកវិញ"៕
