adverise with khmeread 12992128 952682794846636 1739469752 n

បញ្ចូល​ហ្គាស​ពី​ធុង​ធំ​ចូល​កំប៉ុង​តូច​ផ្ទុះ​របួស​៤​នាក់​(​មាន​វីដេអូ​)

     កណ្តាល ៖ មាន​ករណីផ្ទុះហ្គាស កើតឡើង​កាលពី​ថ្ងៃទី​០៩​មេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង ១១​និង​៣០​បាទី នៅ​ចំណុច​ក្នុងផ្ទះ​ឈ្មោះ​ឈន់ ប៊ុន​ថា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ស្ថិតនៅ​ភូមិ​ត្រពាំង​ភូមិ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​បណ្តាល​ឲ្យ​របួស​៤​នាក់​។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​០៤​នាក់ គឺ ១.​ឈ្មោះ​ ឈន់ ប៊ុន​ថា ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ស្រុ​ក​កំណើត​នៅ​ភូមិ​ល្វេ​ឃុំ​ល្វេ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ត្រពាំង​ ​ឃុំ​ណើ​ក​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល មុខរបរលក់​ទូរ​សព្ទ័ ​និង​បញ្ចូល​ហ្គាស​( របួសធ្ងន់​), ២.​ឈ្មោះ ​គុន្ធ ស្រី​រស់ ភេទ​ស្រី ​អាយុ​៤៣​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ​ស្វាយ​ខត្ត​ម ឃុំ​ស្វាយជ្រុំ ស្រុ​​ក​មេសាង ខេត្តព្រៃវែង មុខរបរ​លក់ដូរ​(​របួសស្រាល​) , ៣.​ឈ្មោះ លីម ហ៊ុ​ជ ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ ​ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល​មុខរបរ (​លក់ដូរ​) របួសស្រាល​ និង៤.​ឈ្មោះ​ សៅ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ មិនទាន់​ស្គាល់​អាស័យដ្ឋាន​(​អ្នកជិះ​ម៉ូតូ​លក់​ត្រីងៀត ចូលទៅ​ជួយ​(​របួសធ្ងន់​)។​

    ប៉ូលិស​បន្តថា សម្ភារៈ​ខូចខាត​មាន ​៖ ១-​ទូរ​ដាក់​សម្លៀកបំពាក់​០១​ និង​ខោអាវ​២-​ទូរទស្សន៍​១២​អ៊ីង​០១ ៣-​កង្ហា ០២៤-​ប៉ៅអ៊ី ០១ និង​សម្ភារៈ​មួយចំនួនទៀត​។​

    ​ ប៉ូលិស​បន្តទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បញ្ចូល​ហ្គាស​ពី​ធុង​ធំ​មក​កំប៉ុង​តូចៗ​ចំនួន​០៤​កំប៉ុង​មិនបាន​ដក​ក្បាល​ហ្គាស់​ចេញ​ហើយ​ក៏បាន​ផ្ទុះ​កំប៉ុង​ហ្គាស​តែម្តង​។ ក្នុងពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គី​ភ​យ័​អស់ ០៧​ធុង និង​ឡាន​ទឺ​ក​បាញ់​អស់​០២​ឡាន​។ ចំណែក​ជនរងគ្រោះ​បាន​យកទៅ​សង្គ្រោះ​នៅ​ពេទ្យ​៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់