អាឆ្កែចម្រើន! ធ្វើត្រាប់ជាខ្វិនតាមម្ចាស់វា ខំយកទៅស្កែនកាំរស្មីអ៊ិចអស់ជាង៤០០ដុល្លារ!

បុរសអង់គ្លេសម្នាក់ខំចំណាយប្រាក់៣០០ផោន (ជាង៤១០ដុល្លារ) ទៅលើថ្លៃពេទ្យសត្វ បន្ទាប់ពីសុនខរបស់គាត់ចាប់ផ្ដើមខ្វិនជើង ប៉ុន្ដែពេលទៅដល់ពេទ្យសត្វ សុនខរបស់គាត់អត់មានឈឺអ្វីសោះ និង ទើបដឹងថាវាខ្វិនជើងដោយសារធ្វើត្រាប់តាមគាត់។

លោក Russell Jones មិនអាចដើរកើត បន្ទាប់ពីប្រេះកជើងក្នុងឧបទ្ទវហេតុកាលពីឆ្នាំមុន។ ថ្ងៃមួយ ខណៈដែលគាត់ដើរជាមួយនឹងសុនខឈ្មោះ Billy លោក Russell បានកត់សម្គាល់ឃើញសុនខគាត់ខ្វិនជើងដែរ។ ប្រពន្ធរបស់គាត់ឈ្មោះ Michelle ឃើញដូច្នេះក៏បានតេហៅពេទ្យសត្វមកព្យាបាលវា និងបានបង់ប្រាក់អស់៣០០ផោនសម្រាប់ថ្លៃឆ្លុះកាំរស្មីអ៊ិច និងទើបដឹងថាសុនខ Billy អត់ឈឺអីទេ គឺវាធ្វើត្រាប់តាមម្ចាស់របស់វាសោះ៕


 

adverise with khmeread