ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣ នាក់ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅក្រុម១៩ ភូមិ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីយប់។
ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួនដំបូងឈ្មោះ ធី រ៉ាវីត ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម ១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិជើងគោ សង្កាត់ជើងគោ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។
បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ ជនខាងលើមិនព្រមសហការជាមួយសមត្ថកិច្ចទេ ដោយប្រើវិធានការណ៍ជំនាញ ប៉ូលិសបានបញ្ជូនជនសង្ស័យទៅដល់បន្ទប់ជួល ទើបខាងម្ចាស់បន្ទប់ជួលថា ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងឃាត់ខ្លួនបាន
ជនសង្ស័យ ២នាក់ថែមទៀត គឺជនសង្ស័យឈ្មោះ ធី រ៉ាវុធ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិជើងគោ សង្កាត់ជើងគោ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ និងជនសង្ស័យឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ស្រុកតាង៉ែនក្រោម ខេត្តប៉ៃលិន។
វត្ថុតាងរឹបអូសរួមមាន ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ, ទូរស័ព្ទ ០៣ គ្រឿង, ម៉ូតូ ០២ គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង និងថង់វេចខ្ចប់ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់៕
