ក្រុមហ៊ុនម៉ូតផ្ទះប្រណីត Prada ដកតារាសម្តែងចិនកំពុងមានប្រជាប្រិយភាពចេញ ក្រោយបែកធ្លាយរឿងអាស្រូវថា នាងពពោះជំនួសគេ

ក្រុមហ៊ុនម៉ូតផ្ទះប្រណីត Prada បានដកតារាសម្តែងចិនដ៏មានប្រជាប្រិយភាពម្នាក់ចេញពីក្រុមហ៊ុន ក្នុងពេលមានជម្លោះជុំវិញការពពោះជំនួសគេ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

មានការចោទប្រកាន់ថា នាង Zheng Shuang បានបោះបង់ចោលកូនពីរនាក់ ដែលកើតមកតាមរយៈការពពោះជំនួសនៅឯបរទេស បន្ទាប់ពីបែកបាក់ជាមួយដៃគូស្នេហ៍។

ការថ្កោលទោសតារាស្រីរូបនេះបានជោរជន់ពេញអនឡាញ បន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង ដោយមានមនុស្សជាច្រើនអំពាវនាវឱ្យហាមនាងពីឧស្សាហកម្មកម្សាន្ត។

ការពពោះជំនួសគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសចិន។

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃនៃរឿងអាស្រូវនេះ ក្រុមហ៊ុន Prada Group ដែលទើបបង្ហាញតារាសម្តែងរូបនេះជាតំណាងរបស់ខ្លួននៅចិនកាលពីមួយសប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍មួយនៅលើទំព័ររបស់ខ្លួននៅលើគេហទំព័របណ្តាញសង្គម Weibo ដោយនិយាយថា "សារព័ត៌មានថ្មីៗសំខាន់ៗអំពីជីវិតផ្ទាល់ខ្លួនរបស់នាង Zheng បាននាំឱ្យក្រុមហ៊ុនបញ្ចប់រាល់ទំនាក់ទំនងទាំងអស់"៕

adverise with khmeread