adverise with khmeread 12992941 952676881513894 174408211 n

បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​បុណ្យចូលឆ្នាំ​នៅ​ខេត្តសៀមរាប​ពេល​មាន​បញ្ហា​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​៦​ខ្សែ​ខាងក្រោម​នេះ

    សៀមរាប ៖ ប៉ូលិស​ខេត្តសៀមរាប​បាន​បិត​ផ្សាយ​សេចក្តីជូនដំណឹង​លេខ ៨១៣ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​គ្រប់​ទីកន្លែង ក្នុង​គោលបំណង ដើម្បី​ធានា​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ពិធី​អង្គ​រស​ង្គ្រា​ន្ត ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​ទឹកដី នៃ​ខេត្តសៀមរាប ខាងមុខនេះ។​

    ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រជុំ ដាស់តឿន ក្រើនរំលឹក​ដល់ កងកម្លាំង​ក្រុង ស្រុក​ទាំង​១២ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ៨១៣ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប។​

    ជាក់ស្តែង​នៅ​ថ្ងៃទី​៨-៩​ខែមេសា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​១៤​ប៉ុស្តិ៍​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បានធ្វើការ​ផ្សព្វផ្សាយ​និង​បិទ​សេចក្តីជូនដំណឹង​លេខ​៨១៣ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្តីពី​ការ​ប្រារព្វ​ពិធី​ព្រឹត្តិការណ៍ អង្គ​រស​ង្គ្រា​ន្ត ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ គ​.​ស​២០១៦ ចាប់ពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ជូន​ដល់​ប្រជាពលរដ្ឋ តាម​តូប​អា​ជីករ លក់ដូរ​តាម​ផ្សារ លំនៅដ្ឋាន សាលាឃុំ ទី​វត្ត​អារាម និង​កន្លែង​ផ្សេងៗ​ទៀត។​

    ដើម្បី​ធានា នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សំណូមពរ​ដូចខាងក្រោម​៖

    ១-​គោរព​ច្បាប់​ចរាចរណ៍ អនុវត្តតាម​បទបញ្ជា​របស់​ភ្នាក់ងារ​ចរាចរណ៍ និង​រក្សា​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ជា​ជនរួមជាតិ​ខ្មែរ​។​

     ២-​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដូចជា​គ្រឿងអលង្ការ កាបូប​លុយ ទូរស័ព្ទ និង​សម្ភារៈ​មាន​តំលៃ​ផ្សេងៗ​....​។​ល​។​

     ៣-​យកចិត្តទុកដាក់​ការពារ​ក្មេង ឫ កុមារ​តូចៗ​ដែល​មក​តាម​ក្រុមគ្រួសារ អាច​សរសេរ​លេខ​ទូរស័ព្ទ​អាណាព្យាបាល​ដាក់​តាម​ហោប៉ៅ​អាវ ឫ​សរសេរ​នៅលើ​កំភួនដៃ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​នៅពេល​វង្វេង​។​

     ៤-​នៅពេល ទទួលបាន​ពត៌មាន​អំពី​ហេតុការណ៍ ឫ សកម្ម​ភាពមិនប្រក្រតី​កើតឡើង​ដូចជា ​៖ មាន​អំពើ​ហឹ​ង្សា អំពើចោរកម្ម គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​អគ្គីភ័យ ខ្យល់គរ ឫ បញ្ហា​សុខភាព បាត់​ក្មេង មនុស្ស​ចាស់​វង្វេង ឫ មាន​បញ្ហា​ផ្សេងៗ​ទៀត ត្រូវរាយការណ៍ជូន​ស​ម​ត្ថ​កិច្ច​ដែល​នៅ​ជិត​បំផុត ឫ ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖ ០១២ ៨៧២ ៨១៨, ០១២ ៨៩៥ ៦២៦, ០១៧ ៥៥៥ ០០០, ០១២ ៩៦០ ៩៣០, ០១២ ៩៩១ ៥០២ និង​អធិការ​ប៉ូលិស​ស្រុក​ពួក ០១២ ៧៣៦ ៥០៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់