កម្មវិធីចំនួន ៩ បន្តទុកលើទូរស័ព្ទ Android តទៅទៀត ច្បាស់ជាមានហានិភ័យ!

តើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទដៃដែលមានប្រព័ន្ធប្រតិបត្តិការ Android មែនទេ? ដូច្នេះប្រសិនបើអ្នកឃើញឈ្មោះកម្មវិធីទាំង៩ខាងក្រោមនេះ ត្រូវលុបវាចោលជាបន្ទាន់ ព្រោះវាផ្ទុកមេរោគបង្កគ្រោះថ្នាក់ដល់ទូរស័ព្ទរបស់អ្នក។ គួររំលឹកផងដែរថា កម្មវិធីទាំង៩នោះត្រូវបានគេដោនឡូតជាង៤៧ម៉ឺនដង ហើយ Google ក៏បានលុបចោលពី Play Store របស់ខ្លួនដែរ។ ប៉ុន្ដែវាមិនមានន័យថា ទូរស័ព្ទរបស់អ្នកអត់មានវាតទៅទៀតនោះទេ វានៅតែអាចជាប់នៅឡើយ ដូច្នេះសូមអ្នកមើលឈ្មោះកម្មវិធីទាំងនោះដូចខាងក្រោម រួចលុបចោលភ្លាម។

១. Shoot Clean
២. Shoot Clean Lite
៣. Super Clean
៤. Speed Clean
៥. Rocket Cleaner
៦. Rocket Cleaner Lite
៧. Quick Games
៨. H5 Game box
៩. LinkWorldVPN៕

adverise with khmeread