រដ្ឋាភិបាលជប៉ុនប្រកាសលុបចោលកីឡាអូឡាំពិកក្រុងតូក្យូ ដោយសារកូវីដ១៩ និងប្រឹងដេញថ្លៃធ្វើម្ចាស់ផ្ទះម្តងទៀតក្នុងឆ្នាំ២០៣២

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តលុបចោលកីឡាអូឡាំពិកក្រុងតូក្យូរដូវក្តៅនេះ ក្រោយកីឡានេះត្រូវបានពន្យារពេលពីឆ្នាំមុន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍។ 

សមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនបានយល់ស្របជាលក្ខណៈឯកជនថា អូឡាំពិកតូក្យូត្រូវលុបចោលហើយ ព្រោះតែជំងឺរាតត្បាតកូវីដ១៩ ហើយឥឡូវនឹងប្រជែងយកសិទ្ធិធ្វើម្ចាស់ផ្ទះម្តងទៀតក្នុងឆ្នាំ ២០៣២។

ប្រភពរដ្ឋាភិបាលបានប្រាប់វេបសាយ The Times ថា "គ្មាននរណាម្នាក់ចង់ក្លាយជាអ្នកដំបូងគេដើម្បីនិយាយដូច្នេះទេ ប៉ុន្តែការមូលមតិគឺថា វាពិតជាលំបាកខ្លាំងមែនទែនក្នុងការនិយាយដូចនេះ។ តាមគំនិតខ្ញុំ ខ្ញុំគិតថាអូឡាំពិកនេះនឹងមិនកើតឡើងនោះឡើយ"។ 

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និង រដ្ឋាភិបាលជប៉ុនមុននេះនិយាយថា ព្រឹត្តិការណ៍នេះនឹងបន្តធ្វើទៅមុខឱ្យខាងតែបាន ចាប់ពីថ្ងៃទី២៣កក្កដាដល់៨សីហា ក្រោយត្រូវបានពន្យារពេលឆ្នាំមុនដោយសារកូវីដ១៩៕

 

adverise with khmeread