ភ្លើងឆេះរោងចក្រផលិតវ៉ាក់សាំងធំបំផុតលើពិភពលោក ស្លាប់៥នាក់

មនុស្ស ៥ នាក់ត្រូវបានស្លាប់ដោយអគ្គីភ័យនៅទីតាំងផលិតវ៉ាក់សាំងធំជាងគេបំផុតរបស់ពិភពលោកនៅប្រទេសឥណ្ឌាភាគខាងលិច។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

អគ្គីភ័យនេះបានចាប់ផ្តើមនៅឯអគារមួយដែលកំពុងសាងសង់នៅឡើយនៅឯវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាក្នុងទីក្រុង Pune កាលពីរសៀលថ្ងៃព្រហស្បតិ៍។

រូបភាពបង្ហាញពីផ្សែងហុយឡើងក្រាស់ពីអគារមួយនៅលើទីតាំងដ៏ធំទូលាយរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុននេះបាននិយាយថាការផលិតវ៉ាក់សាំងនឹងមិនរងផលប៉ះពាល់ទេ។ មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេកំណត់ដឹងនៅឡើយ។

ឥឡូវអគ្គីភ័យត្រូវបានពន្លត់ ប៉ុន្តែអភិបាលក្រុងបានបញ្ជាក់ថា មនុស្ស ៥ នាក់បានស្លាប់៕

adverise with khmeread