ក្រុមហ៊ុន Socialyse ភ្នំពេញបង្ហាញពីសក្តានុពលនៃនិន្នាការឌីជីថលសកលដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេសកម្ពុជា

សម្រាប់ការផ្តើមនៅឆ្នាំ 2021 រឿងដំបូងដែល Socialyse ភ្នំពេញដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគាត់ទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង ”និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក”។

ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ 2021។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា “ក្រុមហ៊ុន Socialyse ភ្នំពេញយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងមិនមែនគ្រាន់តែជា

‘ក្រុមហ៊ុនឌីជីថល’ ហើយយើងក៏មិនដែលដំណើរការតាមវិធីនេះដែរ។ យើងជាដៃគូជឿជាក់របស់អតិថិជន ហើយទំនួលខុសត្រូវមួយរបស់យើង គឺធានាថាគ្រប់គ្នានឹងទទួលបានព័ត៌មានថ្មីៗ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។

ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖   

គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer

តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី ‘ប្រេនផលិតផល’ មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ?

តើ ‘ខ្លឹមសារឡូយៗ’ ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?

តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ?

តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ?

យោងតាមលោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បង សម្រាប់ឆ្នាំ 2021។ គាត់បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានរៀបចំព្រឹត្តិការណ៍មួយដែលយើងបាននាំយក Facebook & Google ជាលើកដំបូងមកប្រទេសកម្ពុជា។ ឆ្នាំនេះ យើងបត់បែនតាមស្ថានភាពនៃជំងឺកូវីដ ហើយយើងបានបង្កើតវីដេអូឌីជីថលផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសំណួរដែលយើងទទួលបានពីអតិថិជន។ យើងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ និងបទសម្ភាសន៍ជាមួយអ្នកជំនាញ ដើម្បីផលិតវីដេអូនេះឡើង ដែលបានថតនៅក្នុងស្ទូឌីយ៉ូដោយក្រុមអ្នកជំនាញឌីជីថលរបស់យើងផ្ទាល់។”

ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរនូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ 2021 ជាមួយការរចនា

ឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ គាត់បានបន្ថែមទៀតថា “យើងបានប្រើឡូហ្គោតាមក្រុមហ៊ុន Socialyse សកលនៅក្នុងការិយាល័យរបស់យើង ដើម្បីភាពស្រស់ស្រាយទាក់ទាញនៅក្នុងឆ្នាំ 2021។ ឡូហ្គោថ្មីនេះនឹងជួយឲ្យយើងមានភាពរហ័សរហួន និងអាចបត់បែន រំលេច ពណ៌ចម្រុះបង្កប់ដោយភាពឆ្លាតវៃ ហើយនេះជាការងារដែលយើងធ្វើនៅពេលយុទ្ធនាការរបស់យើងសម្របតាមទស្សនិកជនដែលមានចំណេះដឹង។

នៅពេលដែលវីដេអូអំពីនិន្នាការឌីជីថលត្រូវបានបញ្ជូនទៅអតិថិជនរបស់ក្រុមហ៊ុន Socialyse ពួកយើងនៅតែបើកចំហសម្រាប់ការចែករំលែកបន្ត។ កិច្ចការទាំងនេះអាចធ្វើបានដោយទាក់ទងក្រុមហ៊ុន Socialyse តាមរយៈអ៊ីមែល៖ [email protected]     

អំពីក្រុមហ៊ុន Havas Socialyse

Havas Socialyse ជាក្រុមហ៊ុនចុងក្រោយនៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និងប្រតិបត្តិការនៅក្នុង 80

ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល។            

adverise with khmeread
PR