adverise with khmeread 2ff31562 efa2 41e2 8838 e9f123cfb5e4

បុរស​ម្នាក់​ស្លាប់​ និងស្ត្រី​ម្នាក់ទៀត​របួសធ្ងន់ ដោយសារ​រថយន្តបុក​ម៉ូតូ​

    ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្ដាល​ឲ្យ​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ស្ត្រី​ជា​អ្នករួមដំណើរ​ម្នាក់​របួស​ធ្ងន់ធ្ងរ​ដោយ​រថយន្តបុក​ម៉ូតូ ហើយ​បើក​រត់​បាត់​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ ​និង​១២​នាទី​យប់ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ ​នេះស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream C125 -​សេរី​ឆ្នាំ​២០០៩​ជិះ​ឌុប​ស្ត្រី​ជា​ម្តាយ​មកដល់​ចំណុច កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ចូលទៅ​ចំណែក​ខាង​រថយន្ត ហើយ​រថយន្ត​ក៏​បុក​ពេញទំហឹង​តែម្ដង ពេល​បើក​បុក​រួច​រថយន្ត​បាន​បន្តដំណើរ​រត់គេច​ខ្លួន​បាត់​។​

    ឯ​ជនរងគ្រោះ​ទាំង​០២ អ្នកស្លាប់​បាន​ប្រាប់​ឲ្យ​សាច់ញាតិ​មក​ទទួល​សព​,​ស្ត្រី​របួសធ្ងន់​បាន​ទូរស័ព្ទ​ហៅ​មក​សង្គ្រោះបន្ទាន់​។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​មិនទាន់​មិនទាន់​បានបញ្ជាក់​អតត​សញ្ញាណ​ពួកគេ​នៅឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់