Conor McGregor បង្អួតនាឡិកាតម្លៃ១លានដុល្លារ មុនការប្រកួតសងសឹកនៅទីក្រុងអាប៊ូដាប៊ី

Conor McGregor មិនដែលខ្មាស់អៀនអំពីការអួតទ្រព្យសម្បត្តិរបស់គាត់នៅលើបណ្តាញសង្គម Instagram នោះឡើយ ហើយការទិញរបស់ថ្លៃបំផុតចុងក្រោយបង្អស់របស់បុរសជនជាតិអៀរឡង់រូបនេះបានធ្វើឱ្យបណ្តាញសង្គមក្រឡាប់ចាក់ នៅមុនការប្រកួតសងសឹកជាមួយកីឡាករ Dustin Poirier នៅថ្ងៃសៅរ៍នេះ។

McGregor បានបង្ហាញនាឡិកាដ៏ភ្លឺចិញ្ចាចតម្លៃ ១ លានដុល្លារទៅដល់អ្នកគាំទ្រ ៣៨,៣ លាននាក់របស់គាត់ ហើយក៏បានថតរូបក្នុងរថយន្ត Rolls-Royce ថ្មីជាមួយកូនប្រុសឈ្មោះ Conor នៅមុនពេលការប្រកួតរបស់គាត់នៅក្របខ័ណ្ឌ UFC 257 នៅទីក្រុងអាប៊ូដាប៊ី។

នាឡិកាម៉ាក  Astronomia Tourbillon Baguette ត្រូវបានផលិតដោយក្រុមហ៊ុនគ្រឿងអលង្ការ Jacob & Co មានមូលដ្ឋាននៅ Manhattan ។

នៅក្នុងសារបង្ហោះតាម Instagram ក្រុមហ៊ុន Jacob & Co បាននិយាយថា នាឡិកានេះត្រូវបានបង្កើតឡើងដោយត្បូងពេជ្រដ៏អស្ចារ្យឈ្មោះ Jacob-Cut ចំនួន ២៨៨ គ្រាប់ ដែលបញ្ចេញពន្លឺកាំរស្មីភ្លឺចិញ្ចាចក្នុងរង្វិលជុំ ៦០ វិនាទីជុំវិញអ័ក្សកណ្តាលរបស់វា៕ ប្រភព ៖ Daily Mail

 

adverise with khmeread