adverise with khmeread 819113ac 476a 4d11 8b3d 3f27f4e41fe6

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួស​ទាំងសងខាង​នៅ​ចាក់អង្រែ​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​៤៥​នាទី​យប់ ថ្ងៃទី​០៩ ​ខែមេសា​ ឆ្នាំ២០១៦​ នេះ​ស្ថិតនៅ​បណ្ដោយ ផ្លូវជាតិ​លេខ​២ ជិត​សាលាសង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​របួស​ទាំងសងខាង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍ នេះ​រវាង​ម៉ូតូ Duke ស្លាក​លេខ​ភ្នំពេញ 1CV-8010 បុក​ជាមួយ​ម៉ូតូ​ធំ Camto 1BY-5682 បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ស្រាល ១​នាក់ និង​របួសធ្ងន់ ០១​នាក់ សន្លប់​ស្ដូកស្ដឹង​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ។​

    ក្រោយកើ​ត​ហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​ចាក់អង្រែ​ក្រោម ចុះ​វាស់វែង​កន្លែង​កើ​ត​ហេតុ​ហើយ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​តាមរ៉ឺម៉ក​កង់​បី​យកទៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​នៅ​ប៉ុស្តិ៍​ដើ​ម្បី​ដោះស្រាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់