Ford នឹងហៅរថយន្ត៣លានគ្រឿងត្រឡប់មកវិញ ក្រោយមានបញ្ហាជាមួយពោងសុវត្ថិភាព ដែលសម្លាប់អ្នកបើកបរ ២៧ នាក់និងបង្ករបួសជាង៤០០នាក់នៅជុំវិញពិភពលោក

ក្រុមហ៊ុនរថយន្ត Ford នឹងប្រមូលរថយន្តចំនួន៣លានគ្រឿងត្រឡប់មកវិញ បន្ទាប់ពីពោងសុវត្ថិភាពផ្ទុះ បង្កឱ្យមានរបួសលើមនុស្ស៤០០នាក់ និងសម្លាប់មនុស្ស២៧នាក់នៅជុំវិញសាកលលោក។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកាលពីថ្ងៃអង្គារបានបញ្ជាឱ្យក្រុមហ៊ុន Ford ចេញការហៅប្រមូលមកវិញ ដោយជំទាស់នឹងសំណើរបស់ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ២ របស់សហរដ្ឋអាមេរិកដើម្បីបញ្ចៀសការហៅត្រឡប់នេះ។ ការហៅមកវិញនឹងត្រូវចំណាយអស់ ៦១០ លានដុល្លារចំពោះក្រុមហ៊ុន Ford។

កំហុសបច្ចេកទេស ដែលក្នុងករណីកម្រខ្លះបាននាំឱ្យមានការប៉ោងពោងខ្យល់និងបញ្ចេញបំណែកដែកអាចសម្លាប់មនុស្សបាន បានជំរុញឱ្យមានការប្រមូលរថយន្តត្រឡប់មកវិញធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់រថយន្តជាង ៤១,៦ លានគ្រឿង។

នៅទូទាំងពិភពលោកម៉ាស៊ីនបំប៉ោងពោងខ្យល់សុវត្ថិភាពប្រមាណ ១០០ លានគ្រឿង ដែលដំឡើងដោយក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ១៩ ត្រូវបានប្រមូលមកវិញ។

កាលពីដើមខែនេះ ទីភ្នាក់ងារសុវត្ថិភាពរថយន្ត NHTSA បាននិយាយថា យ៉ាងហោចណាស់ យានយន្តចំនួន ១៧ លានគ្រឿងដែលមានពោងខ្យល់សុវត្ថិភាពរបស់ក្រុមហ៊ុន Takata មិនទាន់ជួសជុលនៅឡើយ។

យ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន ១៨ នាក់បានស្លាប់ដោយសារពោងសុវត្ថិភាពផ្ទុះឡើង។ កាលពីខែមេសាឆ្នាំ ២០១៦ នាង Huma Hanif ត្រូវបានវាយប្រហារដោយដែករបស់ពោងសុវត្ថិភាពដែលផ្ទុះឡើងខ្លាំងពេកបណ្តាលឱ្យបែកកំប៉ុងដែកនិងបញ្ជូនដែកនិងប្លាស្ទិកជាច្រើនបុកចំករបស់នាង។

លោក Danny Beckworth នាយករងតម្រួតតំបន់ ដែលបានស៊ើបអង្កេតឧបទ្ទវហេតុនេះបាននិយាយថា នាង Hanif មកពីទីក្រុង Richmond រដ្ឋតិចសាស់កំពុងបើកឡានហុងដា Civic ឆ្នាំ ២០០២ នៅតំបន់ Fort Bend រដ្ឋតិចសាស នៅពេលដែលរថយន្តមួយគ្រឿងបានបុកគូទរថយន្តរបស់នាង និងពោងបានផ្ទុះឡើង។ សាក្សីនៅកន្លែងកើតហេតុមានការភ្ញាក់ផ្អើល នៅពេលគ្រោះថ្នាក់ចរាចរណ៍តិចតួចនេះបានសម្លាប់នាង។

បច្ចុប្បន្នម៉ាស៊ីនបំប៉ោងពោងខ្យល់សុវត្ថិភាពជាង១០០លានគ្រឿងដែលដំឡើងដោយក្រុមហ៊ុនផលិតរថយន្តចំនួន១៩ត្រូវបានហៅប្រមូលត្រឡប់មកវិញ៕ ប្រភព ៖ Daily Mail

adverise with khmeread