មានអ្នកបោះចោលកន្ទុយបារីបង្កឱ្យឆេះឃ្លាំងទុកចោលមួយកន្លែងនៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យឆេះឃ្លាំងទុកចោលមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលំ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង០៥ និង៣០ នាទីព្រឹកថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ ឃៀង វណ្ណា ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរអ្នកគ្រប់គ្រង។ ប្រភេទសំណង់​ដែលឆេះទំហំ ១០ម៉ែត្រគុណនឹង១៥ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារៈខូចទុកចោលអស់មួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ មូលហេតុ​បណ្ដាលមកពីការបោះកន្ទុយបារីយចោលបង្កជាអគ្គិភ័យ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន​០៥គ្រឿងជួយធ្វើអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន​០៦ឡាន​ ស្មើនឹង​២០ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង​០៥ និង៣០ នាទីព្រឹកនាថ្ងៃខែឆាំ្នដដែល៕

adverise with khmeread