ឃាត់២នាក់ប្តីប្រពន្ធពាក់ព័ន្ធគ្រឿងញៀននៅឃុំ​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖ ប៉ូលិស​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ប៉ូលិស​ស្រុក​បរិបូណ៌ ធ្វើការ​ឆែកឆេរនិង​ឃាត់​ជនសង្ស័យ២នាក់ប្តីប្រពន្ធ កាលពីនៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ រួម​នឹងវត្ថុតាង​ថ្នាំញៀនមួយចំនួន។

ប៉ូលិសនិយាយថា ជនសង្ស័យជាប្តីឈ្មោះ ឡេ យ៉ាំង​ឡើយ អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម និង ជនសង្ស័យ​ត្រូវជា​ប្រពន្ធ​ឈ្មោះ យ៉ ធី​យាប អាយុ​២៦​ឆ្នាំ។ ជនសង្ស័យ​រស់នៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។ ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន ៩​កញ្ចប់ ទម្ងន់ ១,៨៤​ក្រាម, ទូរស័ព្ទ១​គ្រឿង, ដាវ ៣​ដើម លុយ​ខ្មែរ ២០​លាន៣៤​ម៉ឺនរៀល, លោហៈធាតុ​ពណ៌​លឿង ​(​កាឡៃ​)​ មួយចំនួន និង​ឧបករណ៍​ជក់​ថ្នាំញៀន​សម្ភា​រៈវេច​ខ្ចប់​។​

បច្ចុប្បន្នជនសង្ស័យ​ទាំងពីរ​នាក់ ប្ដី​ប្រពន្ធ​រួម​នឹង​វត្ថុតាង​ខាងលើនេះ ប៉ូលិសបាន​កសាង​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាត់ការ​តាម​នីតិវិធី​នៃច្បាប់​៕

adverise with khmeread