តារាទូរទស្សន៍អង់គ្លេសនាង Chloe Ferry ប្រកាសចង់បានប្តីមហាសេដ្ឋី និងចង់បង្កើតកូន ១០ នាក់ឱ្យគាត់

តារាទូរទស្សន៍អង់គ្លេសនាង Chloe Ferry និយាយថា នាងកំពុងដាក់ពាក្យស្វែងរកប្ដីមហាសេដ្ឋីម្នាក់ ហើយនាងបង្កើនកូន ១០ នាក់ឱ្យគាត់។

តារា Geordie Shore វ័យ២៥ឆ្នាំរូបនេះនិយាយថា នាងមានមោទនភាពចំពោះវិធីដែលនាងបានបង្កើតទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងពីបាតដៃទទេ។

ប៉ុន្តែនៅពេលរៀបការនាងចង់ស្វែងរកបុរសដែលមានទ្រព្យសម្បត្ដិច្រើនជាងនាង ព្រោះនាងមិនចង់ក្លាយជាមនុស្សម្នាក់ដែលលូកតែហោប៉ៅរបស់នាងចាយនោះទេ។

នាងបានប្រាប់ទៅវេបសាយ The Sun ថា "ខ្ញុំរកស៊ីមានបានតាំងពីបាតដៃទទេ ហើយខ្ញុំពិតជាមានមោទនភាពណាស់។ ខ្ញុំធ្វើបានល្អសម្រាប់ខ្លួនខ្ញុំ ហើយខ្ញុំក៏មិនចង់ចំណាយញឹកញាប់នោះដែរ។ នរណាដែលអាចចំណាយឱ្យខ្ញុំបាន?"។

"វាពិតជាល្អណាស់ដែលមានមហាសេដ្ឋីម្នាក់ ខ្ញុំមិននិយាយលេងទេ។ វាពិតជាល្អណាស់។ ពិតជាអស្ចារ្យណាស់។ ប៉ុន្តែខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់ដែលជោគជ័យនិងមានការជំរុញលើកទឹកចិត្ត"។

នាង Chloe និយាយថានាង "កំពុងធ្វើបេសកកម្មស្វែងរកស្វាមី" ដោយមានផែនការធំសម្រាប់អនាគតរបស់នាង គឺមានកូន ១០ នាក់ មានកសិដ្ឋានចិញ្ចឹមមាន់ធំមួយ និងកន្លែងចិញ្ចៀមសត្វអូទ្រីស៕


 

adverise with khmeread