adverise with khmeread Cb12030f 6428 4beb b413 7b5877674d05

​រថយន្ត​កា​មេ​រី​បា​ឡែ​ន​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​

     ភ្នំពេញ ៖ បុរស​ម្នា​ក់បាន​បើករថយន្ត​កា​មេ​រី​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ផ្លូវ​បាក់​អស់​៤​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ សំណាងល្អ​មិនមាន​អ្នករងរបួស។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ ខាងកើត​ស្តុ​ប​វត្ត​មហាមន្ត្រី​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​ម៉ាក កា​មេ​រី​បា​ឡែ​ន ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9793 បើកបរ​តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​របាំង​ថ្ម​ពុះ ចែក​ទ្រូងផ្លូវ​ខូចខាត​ចំនួន​៤​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ។​

     ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់