កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់បានចោរលួចម៉ូតូម្នាក់, រត់រួចម្នាក់

បន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះតាមរយៈទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិះម៉ូតូហុងដាវេវពណ៌ស មានម្នាក់ស្នាមសាក់ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូរបស់កូនគាត់កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ នួន ហួរ ហៅអាយក្ស ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានសួរនាំរកម៉ូតូ ជនសង្ស័យបានបង្ហាញទីតាំងដែលពួកគេលាក់ទុក គឺនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ កម្លាំងបានធ្វើការដកហូតយកម៉ូតូនិងបានប្រគ់ជូនម្ចាស់ដើមវិញ។

មន្ត្រីដដែលបន្តថា ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះតាមរយៈទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិះម៉ូតូហុងដាវេវពណ៌ស ក្នុងនោះមានម្នាក់មានស្នាមសាក់ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូរបស់កូនគាត់ កម្លាំងអាវុធហត្ថបានបានកំណត់អត្តសញ្ញាណហើយឃាត់ខ្លួនជនសង្ស័យ រួចត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread