adverise with khmeread 745cb954 edaa 45be bce5 4465179a0f90

ព័ត៌មាន​បន្ថែម​ស្តីពី​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់រួច​បើក​រត់​បាត់​

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក៏ត្រូវ​រថយន្តមិន​ចាំ​ម៉ាក​បើក​ក្នុង​ល្បឿន​លឿនបុក​ពីក្រោយ​ពេញទំហឹបណ្តាល ឱ្យ​ផ្លោង​អូស​ប្រមាណ​៥០​ម៉ែត្រ។​

     គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យរ​ន្ឋ​ត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៥០​នាទី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ មុខ​រោងចក្រ​ឆ្នាំង ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ឹម ស៊ី​ធន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​បឹងត្របែក ខណ្ឌចំការមន។​

     បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កណ្តាល 1l-0674 ជិះ​ឌុប​ស្ត្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

      ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក បើក​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ​បាន​បុក​ម៉ូត​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់​ផ្លោង ប្រមាណ​៥០​ម៉ែត្រ ហើយ​បុរស​ជា​អ្នក​ឌុប​បោក​ក្បាល​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ។​

      ចំណែក​ស្ត្រី​អង្គុយ​ពីក្រោយ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក​គេចខ្លួនបាត់​តែម្តង។​

      ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ ចំណែក​សព​បុរសរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់