adverise with khmeread 1

ក្មេង​នេះ​ពុល​ឈាម​ជិត​ដល់​ដំណាក់កាល​ស្លាប់​ដោយសារតែ​ម្តាយ​ឱ្យ​ថ្នាំ Ibuprofen ដើម្បី​ព្យាបាល​ជំងឺ​អុតស្វាយ

​    ​រូបភាព​គួរឱ្យ​តក់​ស្ល​ត់​ទាំងនេះ​បានបង្ហាញ​ពី​ប្រតិកម្ម​គួរឱ្យខ្លាច​របស់​ថ្នាំ Ibuprofen លើ​ក្មេងប្រុស​តូច​ម្នាក់​ដែល​កើត​ជំងឺ​អុតស្វាយ​។ 

​    ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៨ ខែមេសា​បានឱ្យដឹងថា លោកស្រី Hayley Lyons បាន​ចែកចាយ​រូបភាព​ទាំងនេះ​ដើម្បី​ក្រើនរំលឹក​ឪពុកម្តាយ​ទាំងឡាយ​អំពី​គ្រោះថ្នាក់​នេះ បន្ទាប់ពី​កូនប្រុស Lewis របស់គាត់​ធ្លាក់ខ្លួន​កើត​ជំងឺ​ពុល​ឈាម​ហៅថា Septicaemia​។ 

​    ​ផុស Facebook របស់គាត់​ឥឡូវ​មាន​អ្នក​ស៊ែរ​ជិត ៣៥០.០០០ ដង​ហើយ​។ លោកស្រី​បាន​ពន្យល់​ពី​របៀប​ដែល​វេជ្ជបណ្ឌិត​មួយចំនួន​ចេញ​វេជ្ជបញ្ជា​ថ្នាំ Ibuprofen ដល់​កូន Lewis របស់គាត់ ដែល​គាត់​បានឱ្យ​កូន​ផឹក​ដោយ​មិនដឹង​ខ្លួន និង​មិនដឹង​ពី​គ្រោះថ្នាក់​របស់​ថ្នាំ​នេះ​ទេ​។ 

​     ស្ថានភាព​កូន​គាត់​មាន​សភាព​យ៉ាប់យ៉ឺន និង​ចុងបញ្ចប់​បាន​ដេកពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ពុល​ឈាម​។ 

​    ​បន្ទាប់ពី​យក​កូន​គាត់​ទៅ​មន្ទីរពេទ្យ​កុមារ Alder Hey Children's Hospital វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា គាត់​មិន​គួរឱ្យ​ថ្នាំ Ibuprofen ដល់​កូន​ទេ ព្រោះ​វា​មានប្រតិកម្ម​ជាមួយ​ជំងឺ​អុតស្វាយ ដោយ​ធ្វើឱ្យ​ជំងឺ​នេះ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ជាលិកា​ស្បែក​។ 

​    ​ក្នុង​ផុស​ហ្វេ​ស​ប៊ុ​ក លោកស្រី Hayley បាន​និយាយថា "​ជំងឺ​អុតស្វាយ​ចេញមក​ម្តង​ទៀតហើយ តើ​ខ្ញុំ​អាច​រំលឹក​មនុស្ស​គ្រប់គ្នា​កុំឱ្យ​កូន​ផឹកថ្នាំ Nurofen/Ibuprofen បានទេ​? វេជ្ជបណ្ឌិត ៤ នាក់​ក្នុង​មូលដ្ឋាន​បានចេញ​វេជ្ជបញ្ជា​ថ្នាំ​នេះ​សម្រាប់ Lewis ព្រោះ​យើង​មិនអាច​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន​របស់គាត់​បាន​។ ពួកគេ​ថែមទាំង​ឱ្យ​ថ្នាំ​នេះ​ដល់ Lewis នៅ​បន្ទប់សង្គ្រោះបន្ទាន់​ថែមទៀត​"​។ 

​    ​"​ថ្នាំ​ប្រភេទ​នេះ​គឺ​សម្រាប់​ប្រឆាំង​ការ​ហើម​។ វា​មានប្រតិកម្ម​ជាមួយ​ជំងឺ​អុតស្វាយ​ដោយ​ធ្វើឱ្យ​អុតស្វាយ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ជាលិកា​ស្បែក​។ ទាល់តែ​ពេល​យើង​បញ្ជូន Lewis មក​ពេទ្យ Alder Hey ទើប​យើង​ដឹង​ពី​ជំងឺ​ពុល​ឈាម ព្រោះ​វេជ្ជបណ្ឌិត​មកពី​ពេទ្យ​មូលដ្ឋាន​ចេះតែ​ឱ្យ​បញ្ជូន​កូន​ត្រឡប់មកផ្ទះ​វិញ​ដោយ​និយាយថា វា​គ្រាន់តែ​ជា​ជំងឺ​អុតស្វាយ​"​។​

​    ​"Lewis ចុងក្រោយ​បានកើត​ជំងឺ​ពុល​ឈាម Septicaemia និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Alder Hey យ៉ាង​ប្រញាប់​បំផុត​។ បើ​យើង​នឹកឃើញ​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​កុមារ​ជាមុន គាត់​ប្រហែលជា​មិនមាន​បញ្ហា​នោះទេ​។ ជំងឺ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បើ​កុំ​តែ​បាន​វេជ្ជបណ្ឌិត​នៅ​ពេទ្យ Alder Hey និង​ដំបូន្មាន ការយកចិត្តទុកដាក់ និង​ចំណេះដឹង​របស់​ពួកគាត់​។ ករណី​កូន​ក្តៅខ្លួន​ខ្លាំង​គឺ​មានតែ​ប្រើ​ថ្នាំ CALPOL ប៉ុណ្ណោះ​អាចជួយ​បាន​"​។ 

​    ​"​គេ​ពិតជា​បាន​និយាយ​លើ​វេ​ប​សាយ​ថ្នាំ Nurofen ថា​កុំ​លេបថ្នាំ​នេះ​ជាមួយនឹង​ជំងឺ​អុតស្វាយ​។ ប៉ុន្តែ​នៅពេល​វេជ្ជបណ្ឌិត​របស់​យើង​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេបថ្នាំ​នេះ តើន​រណា​នឹង​សួរដេញដោល​ពី​រឿងនេះ​?"​។ 

​    ​ព័ត៌មាន​ចែកចាយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅលើ​វេ​ប​សាយ Medline Plus បាន​បញ្ជាក់ថា ថ្នាំ​នេះ​មិនគួរ​ឱ្យ​កូន​កើត​អុតស្វាយ​លេប​នោះទេ​។ 

​    ​វេ​ប​សាយ​នេះ​និយាយថា "​មិន​គួរឱ្យ​ថ្នាំ​អា​ស្ពៀ​រី​ន ឬ Ibuprofen ទៅ​នរណាម្នាក់​ដែល​កើត​អុតស្វាយ​លេប​នោះទេ​"​។ 

​    ​លោកស្រី Lyons បាន​និយាយថា "Lewis ឥឡូវ​ជាសះស្បើយ​វិញ​ហើយ​។ រឿងនេះ​បានកើត​ឡើង​កាលពី ១០ ខែ​មុន ប៉ុន្តែ​កូន​នៅតែមាន​ស្លាកស្នាម​។ កូនស្រី​មិត្តភក្តិ​ខ្ញុំ​កើត​ជំងឺ​អុតស្វាយ ដូច្នេះ​នៅពេលដែល​ខ្ញុំ​បានឃើញ​រឿងនេះ​កើតឡើង​ម្តងទៀត ខ្ញុំ​ក៏​សម្រេចចិត្ត​ចែកចាយ​រូបភាព​កូន Lewis ឱ្យ​គ្រួសារ​មិត្តភក្តិ​ទាំងឡាយ​បានដឹង​តែម្តង​"៕  

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់