វេជ្ជបណ្ឌិតកំពូលរបស់អាមេរិកលោក Fauci លាតត្រដាងថា គាត់ប្រហែលជាស្លាប់បាត់ទៅហើយ ពេលប្រឡាក់ម្សៅសពីស្រោមសំបុត្រមួយ

វេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា គាត់គិតថាគាត់ប្រហែលជាស្លាប់បាត់ទៅហើយ នៅពេលគាត់ប្រឡាក់ម្សៅពណ៌សពីសំបុត្រមួយផ្ញើមកគាត់ បន្ទាប់ពីមានការគំរាមសម្លាប់គាត់និងក្រុមគ្រួសាររបស់គាត់។

អ្នកជំនាញជំងឺឆ្លងអាយុ ៨០ ឆ្នាំរូបនេះបានរៀបរាប់លម្អិតពីរបៀបដែលគាត់បានបើកសំបុត្រដែលទទួលបាននៅក្នុងប្រអប់សំបុត្រ តែត្រូវបានគ្របដណ្ដប់ទៅដោយម្សៅ ដែលមិនមានគ្រោះថ្នាក់។

គាត់បានប្រាប់កាសែត New York Times នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា "ប៉ុន្តែវាគួរឱ្យភ័យខ្លាចណាស់…ខ្ញុំមើលទៅវា មិនដឹងថាខ្ញុំត្រូវរស់ឬស្លាប់ទេ"។

គាត់បានបន្តថា "វាត្រូវតែជារបស់មួយក្នុងចំណោមវត្ថុទាំងបីយ៉ាង ៖ បោកបញ្ឆោត ឬមេរោគ ដែលមានន័យថាខ្ញុំត្រូវប្រើថ្នាំ Cipro រយៈពេលមួយខែ។ ឬប្រសិនបើវាមានជាតិ Ricin ខ្ញុំត្រូវស្លាប់បាត់ទៅហើយ"៕ ប្រភព ៖ Daily Mail


 

adverise with khmeread