ក្នុងក្របខ័ណ្ឌរយៈពេលខ្លី ការឡើងកម្រិតជាតិស្ករក្នុងឈាមបង្កឱ្យអស់កម្លាំងល្ហិតល្ហៃនិងឃ្លានអាហារ ខណៈទុករយៈពេលយូរ រាងកាយនឹងលែងអាចនាំកម្រិតជាតិស្ករមកធម្មតាវិញ ដោយនាំទៅដល់ការកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងថែមទាំងនាំឱ្យគាំងបេះដូងទៀតផង។
ទោះយ៉ាងណា ការរក្សាកម្រិតជាតិស្ករឱ្យថេរមិនមែនជារឿងដែលមិនអាចធ្វើទៅរួចនោះទេ ហើយគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចខាងក្រោម លោកអ្នកនឹងអាចការពារខ្លួនពីជំងឺធ្ងន់ធ្ងរនៅពេលអនាគតបាន។
១. ញ៉ាំអាហារដែលផ្ទុកកាបូអ៊ីដ្រាត (រសជាតិផ្អែម) ក្នុងកម្រិតទាបបំផុត ដូចជាពោត ស្រូវសាលី ចេក ល្ហុង នំប៉័ង....
២. ចៀសវាងអាហារផ្អែមកែច្នៃ សូដា (កូកា, ប៉ិបស៊ី...) បង្អែម...
៣. កាត់បន្ថយស្ករសក្នុងរបបអាហារ
៤. ឃ្លាំមើលទម្ងន់ឱ្យដិតដល់ កុំឱ្យឡើងពេក
៥. ហាត់ប្រាណញឹកញាប់
៦. ញ៉ាំអាហារសម្បូរជាតិហ្វាយបឺឱ្យបានគ្រប់គ្រាន់ ដូចជាបន្លែបៃតង ផ្លែបឺរ ប៉ោម គ្រាប់អាល់ម៉ុង...
៧. ផឹកទឹកឱ្យបានច្រើន
៨. របបអាហារគួរមានទឹកខ្មេះជាប្រចាំ ព្រោះវាជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម
៩. គេងឱ្យបានគ្រប់គ្រាន់ (៨ម៉ោងក្នុងមួយថ្ងៃ)
១០. កាត់បន្ថយការសេពគ្រឿងស្រវឹង៕
