កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់យកក្បាលខ្សែក្រវាត់វាយគេបែកក្បាល

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងនាថ្ងៃទី២៥ មករា ឆ្នាំ២០២១ បានបង្ហាញមុខជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សា បន្ទាប់ពីកើតហេតុវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នា២០២១២ កន្លងទៅ នៅត្រង់ចំណុចក្រោយផ្សារភូពុយ ស្ថិតនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពយកក្បាលខ្សែក្រវាត់ដែកវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហុង ឆាលី ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មសំណង់ រស់នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង មូលហេតុដោយសារទំនាស់ពាក្យសំដីពេលផឹកស៊ី។ ជនសង្ស័យទាំង០២នាក់ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួន។ 

មន្ត្រីដដែលបន្តថា បន្ទាប់ពីបានពីទទួលពាក្យបណ្តឹងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះទៅដល់ភូមិកើតហេតុ ​បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread