adverise with khmeread 2f647be600000578 0 image a 2 1450179042877

លោកពូ​ទីន​តែង​ដាក់​កាំភ្លើងខ្លី​សៀត​តាម​ចង្កេះ​?

​បទពិសោធន៍​ហ្វឹកហាត់​បាញ់កាំភ្លើង​នៅ​ទីភ្នាក់ងារ​ស៊ើបការណ៍ KGB របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) និង​បណ្តា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ជាច្រើនរូប​ទៀត​បាន​បន្សល់​ឲ្យ​ពួកគេ​នូវ​កាយវិការ​សំយុង​ដៃស្តាំ​ចុះក្រោម​ក្នុង​របៀប​ដូចជា​កំពុង​ត្រៀម​ទាញ​កាំភ្លើង​ចេញពី​ចង្កេះ​ពេល​ដើរ​ទៅណា​ម្តងៗ​។ 

​ការដាក់​ដៃ​សំយុង​ចុះក្រោម​ជាពិសេស​ដៃស្តាំ​ភាគច្រើន​គឺជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ញ័រ​សរសៃ​សាច់ដុំ (Parkinson's) ប៉ុន្តែ​អ្នកជំនាញ​វិបល្លាស​ចលនា​បាន​រកឃើញថា របៀប​ហ្វឹកហាត់​របស់ KGB គឺ​តម្រូវ​ឲ្យ​ភ្នាក់ងារ​ស៊ើបអង្កេត​នីមួយៗ​ដើរ​ក្នុង​ចលនា​ជាក់លាក់​មួយ​សម្រាប់​ត្រៀមលក្ខណៈ​ដក​កាំភ្លើង​ចេញ​នៅ​ស្តាំ​ដៃ ឬ​ចេញពី​តំបន់​ទ្រូង​។  

​ដោយមាន​ការសង្ស័យថា​លោកពូ​ទីន​អាច​នឹង​កើត​ជំងឺ Parkinson's លោក​សាស្ត្រាចារ្យ Bas Bloem អ្នកជំនាញ​ខាង​វិបល្លាស​ចលនា និង​សហការី​របស់លោក​បាន​ខិតខំ​ស្វែងរក​វីដេអូ​របស់លោក​ពូ​ទីន​នៅលើ YouTube ហើយ​រកឃើញ​គ្រប់​ចលនា​របស់លោក​គឺ​សុទ្ធតែ​ដាក់​ដៃស្តាំ​សំយុង​ចុះក្រោម​ទាំងអស់​។​

​តែ​ទោះយ៉ាងណា ពួក​អ្នកជំនាញ​នៅតែ​មិន​ប្រាកដថា​លោកពូ​ទីន​ពិតជា​កើត​ជំងឺ​នេះ ឬក៏​ជា​ទម្លាប់​ជាប់​មកជា​មួយ​ចាប់តាំងពី​លោក​ចាក​ចេញពី​ទីភ្នាក់ងារ KGB មក​។ 

​មិន​ត្រឹមតែ​លោកពូ​ទីន​ទេ ដែល​សំយុង​ដៃស្តាំ​ចុះក្រោម សូម្បី​នាយករដ្ឋមន្ត្រី​លោក Dmitry Medvedev ព្រមទាំង​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ពីររូប​ទៀត (​លោក Anatoly Serdyukov, និង លោក Sergei Ivanov) និង​លោក Anatoly Sidorov មេ​បញ្ជ​ការជាន់​ខ្ពស់​យោធា​រុស្ស៊ី​ក៏មាន​កាយវិការ​សំយុង​ដៃ​ចុះក្រោម​ពេល​ដើរទៅ​ណា​មក​ណា​ផងដែរ ដែល​នេះ​ជា​ចម្ងល់​មួយ​ដែល​គេ​ចោទ​សួរថា​តើ​ពួកគាត់​បាន​សៀត​កាំភ្លើងខ្លី​តាម​ខ្លួន ឬក៏​យ៉ាងណា​៕     

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់