ភ្នំពេញ ៖ មានកម្មករជនជាតិចិននិងជនជាតិខ្មែរ២១នាក់តំណាង១១៨នាក់ បាននាំគ្នាធ្វើការតវ៉ាទាមទារប្រាក់ខែ ទាមទារប្រាក់ខែដែលក្រុមហ៊ុននៅជំពាក់ក្រុមកម្មករចំនួន០៦ខែមក បង្កការភ្ញាក់ផ្អើលនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង២០នាទីក្រុមហ៊ុនជិនយ៉ាស៊ីង ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ក្រុមកម្មករជាជនជាតិខ្មែរនិយាយថា ពួកគាត់កម្មករចិននិងខ្មែរ បានធ្វើការតវ៉ាដុតកង់ឡាននិងលើកបដានៅខាងមុខខុនដូThe Diamond home អាគារលេខ១០A ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានគ្នា២១នាក់តំណាង១១៨នាក់ បានធ្វើការទាមទារប្រាក់ខែដែលក្រុមហ៊ុននៅជំពាក់ក្រុមកម្មករចំនួន០៦ខែមកហើយ ដោយពុំមានកាដោះស្រាយអ្វីនៅឡើយ។
នាឱកាសនោះអាជ្ញាធរខណ្ឌ កំពុងទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីជួបចរចារកដំណោះស្រាយជូនក្រុមកម្មករ៕
