Facebook មិនទុកមុខនាយករដ្ឋមន្ត្រីអ៊ីស្រាអែល, ផ្អាក Messenger របស់គាត់បាត់ហើយ រឿងរំលោភច្បាប់ឯកជនភាពរបស់ក្រុមហ៊ុន

Facebook បានលុបចោលផុសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងផ្អាក Messenger ដែលភ្ជាប់ទៅនឹងគណនីរបស់លោកពីបទរំលោភគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។

អ្នកចូលមើលទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តីដែលបានចុចលើតំណរភ្ជាប់អំពីមេរោគកូរ៉ូណា បានទទួលសារដោយស្វ័យប្រវត្តិ ដោយមានចេតនាចេញមកពីលោក Netanyahu ។

ក្នុងសារដែលផ្ញើមកដោយស្វ័យប្រវត្តិនោះសរសេរថា "ប្រសិនបើអ្នកមានមិត្តភក្តិឬសមាជិកគ្រួសារដែលមានអាយុ ៦០ ឬលើសពីនេះដែលមិនទាន់បានចាក់វ៉ាក់សាំង អ្នកអាចសរសេរនៅទីនេះជាមួយឈ្មោះនិងលេខទូរស័ព្ទរបស់ពួកគេ ហើយខ្ញុំអាចទូរស័ព្ទដើម្បីបញ្ចុះបញ្ចូលពួកគេ!"។

ដោយធ្វើចំណាត់ការនិងលុបចោលសារនោះ ក្រុមហ៊ុន Facebook និយាយតាមរយៈអ្នកនាំពាក្យថា "ក្រោមគោលនយោបាយឯកជនភាពរបស់យើង យើងមិនអនុញ្ញាតឱ្យមាតិកាដែលចែករំលែកឬស្នើសុំព័ត៌មានវេជ្ជសាស្ត្ររបស់ប្រជាជនឡើយ" ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា Facebook បានលុបចោលផុសនោះចេញ ដែលល្មើសនិងផ្អាកជាបណ្តោះអាសន្ននូវ Messenger ដែលបានចែករំលែកមាតិកានេះពីបទរំលោភគោលការណ៍ទាំងនេះ ។

យ៉ាងណាមិញ គណបក្ស Likud របស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបដោយនិយាយថាគោលបំណងគឺដើម្បីលើកទឹកចិត្តដល់ប្រជាជនអ៊ីស្រាអែលដែលមានអាយុលើសពី ៦០ ឆ្នាំទទួលបានវ៉ាក់សាំងដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ បន្ទាប់ពីនាយករដ្ឋមន្រ្តី Netanyahu បាននាំវ៉ាក់សាំងដល់ប្រជាជនអ៊ីស្រាអែលគ្រប់រូប៕ ប្រភព ៖ CNN

adverise with khmeread