មនុស្ស ៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិត ដែលដើមហេតុមកពីច្រៀងខារ៉ាអូខេតម្លង់ពីពិធីជប់លៀងផ្ទះមួយនៅទីក្រុងហូជីមិញ។ នេះយោងតាមកាសែតយុវជនផ្សាយនៅថ្ងៃអង្គារនេះ។
ប៉ូលិសសង្កាត់បិញចាញ់ ក្នុងទីក្រុងហូជីមិញ បានចាប់ផ្តើមការស៊ើបអង្កេតទៅលើការវាយប្រហារឈ្មោះ T អាយុ ២៥ ឆ្នាំរួមទាំងឪពុកនិងមិត្តភក្តិម្នាក់របស់គាត់។
យោងតាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា ឈ្មោះ T កំពុងច្រៀងខារ៉ាអូខេនិងផឹកស៊ីនៅផ្ទះរបស់គាត់នៅក្បែរមិត្តភក្តិបីនាក់ នៅពេលដែលមនុស្សមួយក្រុមមានគ្នា ៤ នាក់ចូលមកវាយប្រហារពួកគេដោយកាំបិតនិងបំពង់ទីប។
ក្រុមជនល្មើសបាននិយាយថា ពួកគេរំខានដោយសំឡេងខារ៉ាអូខេថ្លង់ហួសហេតុពេកចេញពីផ្ទះ T មុនពេលវាយគាត់និងមិត្តរបស់គាត់ម្នាក់។
ដោយឃើញមានបញ្ហា ឪពុករបស់ T បានព្យាយាមធ្វើអន្តរាគមន៍ ប៉ុន្តែក៏រងរបួសដោយសារការវាយប្រហារដោយកាំបិតដែរ។
ជនល្មើសបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ៕
