ការសិក្សារកឃើញថា ដេកថ្ងៃ៥នាទី ជួយជំរុញភាពវាងវៃនិងទប់ស្កាត់ជំងឺវង្វេងពេលចាស់ទៅ

ការសិក្សាមួយរកឃើញថា ការគេងថ្ងៃជាទៀងទាត់សូម្បីតែ ៥ នាទីក៏អាចជួយបង្កើនភាពវាងវៃនិងជួយទប់ស្កាត់ជំងឺវង្វេងបានដែរ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៥មករា។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសចិនបានសិក្សាពីរបៀបនៃការគេងរបស់មនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២.២១៤ នាក់ដែលមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ រស់នៅក្នុងទីក្រុងធំៗមួយចំនួនរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងស៊ីអាន។

ក្នុងចំណោមនោះ អ្នកចូលរួម ១.៥៣៤ នាក់បានរាយការណ៍ថាពួកគេបានគេងពេលថ្ងៃត្រង់ជាទៀងទាត់ចន្លោះពី ៥ នាទីទៅ ២ ម៉ោងខណៈដែលមនុស្ស ៦៨០ នាក់ផ្សេងទៀតមិនបានគេងថ្ងៃទេ។

អ្នកចូលរួមនីមួយៗក៏បានចូលរួមក្នុងការធ្វើតេស្ដជំងឺវង្វេងផងដែរ ដោយលទ្ធផលបង្ហាញពីភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងក្រុមអ្នកដេកថ្ងៃនិងក្រុមអ្នកមិនដេកថ្ងៃ។

ការគេងថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្មារតីផ្ចង់បានល្អ ភាសានិយាយស្ទាត់ជំនាញ និង ការចងចាំបានល្អចំពោះមនុស្សវ័យចំណាស់៕

adverise with khmeread