adverise with khmeread 6c428387 38a5 4052 be95 56d06fe6b860

ស្រវឹង​ជោគ​តោង​បង់​ថ្ម​រលំ​សង្កត់ពីលើ​ស្លាប់​ទាំង​អា​ធ្រា​ត្រ​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​តោង​បង់​ថ្ម​រលំ​សង្កត់​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១០​មេសា​ឆ្នាំ​២០១៦ នៅ​ចំណុច មុខផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​៥៩២ ក្រុមទី​៩ ភូមិ​៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ខឿន ឃីម ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូ​រថយន្ត​ដឹក​អេតចាយ ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​បឹង​ខ្យា​៧ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅផ្ទះ​លេខ​១០៦ ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​

     តាម​ការបំភ្លឺ​របស់​សាក្សី​ឈ្មោះ ស៊ុន សាំង ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ លាង​ម៉ូតូ បាន​អះអាងថា  នៅ​ថ្ងៃទី​០៩​មេសា​ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ផ្ទះ​មិត្ត  ភ័ក្ត្រ​នៅ​ម្តុំ​ស្ទឹងមានជ័យ ហើយ​បាន​ទិញ​ស្រាថ្នាំ​មក ផឹក​តែម្នាក់ឯង រហូតដល់​ម៉ោង​ប្រហែល ១១​យប់ ។​

     ចំណែក​អ្នក​ដែល​ស្នាក់​នៅផ្ទះ​ជាមួយ​បាននាំគ្នា​ចូលដេក​អស់ ឯ​ជនរងគ្រោះ​នៅតែ​បន្ត​ផឹក​ម្នាក់ឯង​រហូតដល់ ម៉ោង​ប្រហែល ១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ហើយ​គាត់​បាន​មើល​តាម​ប្រឡោះ​ទ្វារ ស្រាប់តែ​ឃើញ​បង់​សង្កត់​ពី លើ​ជនរងគ្រោះ ក៏បាន​នាំគ្នា​មកជួយ​លើក​បង់ និង ហៅ​រថយន្ត​មកជួយ​សង្គ្រោះ តែ​ជនរងគ្រោះ​បាន ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។​

     តាម​ការពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ  និង​គ្រូពេទ្យ​កោសល្យវិច័យ ប៉ូលិស​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​មូលហេតុ​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​បង់​រលំ​សង្កត់ពីលើ។​

     បច្ចុប្បន្ន​សព​បាន​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​បុណ្យ​នៅ​ស្រុកកំណើត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់