ពិភពលោកបាត់បង់ទឹកកកចំនួន ២៨ លានលានតោនរវាងឆ្នាំ ១៩៩៤ និង ២០១៧

ទឹកកកទម្ងន់២៨លានលានតោនកម្រាស់៩១ម៉ែត្របានរលាយក្នុងផែនដីពីចន្លោះឆ្នាំ១៩៩៤ដល់២០១៧។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានធ្វើការស្ទង់មតិជាសាកលអំពីការបាត់បង់ទឹកកកលើកដំបូងដែលមិនធ្លាប់មានដោយប្រើទិន្នន័យដែលប្រមូលបានពីផ្កាយរណបគោចរជុំវិញផែនដី។

ក្រុមស្រាវជ្រាវបានរកឃើញថាអត្រានៃការបាត់បង់ទឹកកកប្រចាំឆ្នាំបានកើនឡើង ៦៥ ភាគរយក្នុងរយៈពេល ២៣ ឆ្នាំពោលគឺកើនឡើងពី ០,៨ លានលានតោនក្នុងទសវត្សរ៍ ៩០ រហូតដល់ ១,៣ លានលានតោន។

ការរលាយទឹកកកដែលនៅតែបន្តកាន់តែអាក្រក់ឡើង គឺភាគច្រើននៅប៉ូលអង់តាក់ទិកនិងហ្គ្រីនឡែន។

ទឹកកករលាយធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងនៅទូទាំងពិភពលោក បង្កើនហានិភ័យនៃការជន់លិចដល់សហគមន៍ឆ្នេរនិងទីជម្រកធម្មជាតិដែលសត្វព្រៃពឹងផ្អែក៕ ប្រភព ៖ Daily Mail

adverise with khmeread