រដ្ឋបាលបាយដិននិយាយថាខ្លួននឹងព្យាយាមជំរុញផែនការដើម្បីធ្វើឱ្យសកម្មជនប្រឆាំងទាសភាព Harriet Tubman លេចមុខនឹងក្រដាសប្រាក់ថ្មី ២០ ដុល្លារ។
ក្រដាសប្រាក់មួយដែលមានរូបអ្នកស្រី Tubman ដែលបានកើតមកជាទាសករនៅប្រហែលឆ្នាំ ១៨២២ ដើមឡើយនឹងត្រូវបានបង្ហាញនៅឆ្នាំ ២០២០ ។
រតនាគារអាមេរិកនិយាយថា រូបអ្នកស្រីនឹងត្រូវជំនួសរូបអតីតប្រធានាធិបតី Andrew Jackson ដែលជាម្ចាស់ទាសករវិញ។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានពន្យារពេលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ ដែលចាត់ទុកការដាក់រូបនេះថា "ការកែកំហុសខាងនយោបាយសុទ្ធសាធ" ។
ឥឡូវនេះប្រធានាធិបតីចូបាយដិនបានជំរុញគម្រោងនេះឡើងវិញ ដោយរដ្ឋមន្ត្រីសារព័ត៌មានរបស់សេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា រតនាគារកំពុង "រិះរកមធ្យោបាយដើម្បីពន្លឿនដំណើរការនេះ" ។
ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យអ្នកស្រី Tubman ក្លាយជាជនជាតិអាហ្រ្វិកកាត់អាមេរិកដំបូងបង្អស់ដែលបង្ហាញខ្លួននៅលើក្រដាសប្រាក់អាមេរិកហើយជាស្ត្រីដំបូងលើក្រដាសប្រាក់ក្នុងអស់រយៈពេលជាង ១០០ ឆ្នាំ៕ ប្រភព៖ BBC
