កុមារាម្នាក់នៅកូឡុំប៊ីត្រូវគេគំរាមសម្លាប់ ព្រោះតែរូបគេជាសកម្មជនការពារបរិស្ថាន

កុមារាអាយុ ១១ ឆ្នាំម្នាក់ ដែលបានទទួលការគំរាមសម្លាប់ បន្ទាប់ពីអំពាវនាវឱ្យគ្រប់គ្នាទទួលបានការអប់រំល្អប្រសើរក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះសកម្មភាពរបស់គាត់។

Francisco Vera ល្បីល្បាញនៅក្នុងប្រទេសកូឡុំប៊ីដែលជាប្រទេសកំណើតរបស់គាត់សម្រាប់យុទ្ធនាការការពារបរិស្ថានរបស់គាត់និងការពារសិទ្ធិកុមារ។

នៅថ្ងៃទី ១៥ ខែមករា គាត់បានទទួលការគំរាមសម្លាប់ពីគណនី Twitter អនាមិកមួយ បន្ទាប់ពីបានបង្ហោះវីដេអូជម្រុញឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវការភ្ជាប់អ៊ីនធឺណេតសម្រាប់កុមារដែលសិក្សាតាមអនឡាញ។

ឥឡូវនេះអង្គការសហប្រជាជាតិបានប្រគល់លិខិតមួយច្បាប់ទៅ Francisco ដោយអបអរសាទរគាត់ចំពោះស្នាដៃឈានមុខរបស់គាត់នៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលវាមិនមែនជារឿងចម្លែកទេដែលសកម្មជនបរិស្ថានត្រូវគេគំរាមសម្លាប់ដូច្នេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ BBC សិស្សសាលារូបនេះនិយាយថាគាត់ស្វាគមន៍ការរិះគន់ ប៉ុន្តែថាការគំរាមកំហែងដោយហិង្សាមិនអាចទទួលយកបានទេ។

ឧបទ្ទវហេតុនេះបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសកូឡុំប៊ី កន្លែងដែលអំពើហិង្សាប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សនិងមេដឹកនាំបរិស្ថានកំពុងតែកើនឡើង។ ក៏មានការអំពាវនាវជាថ្មីផងដែរឱ្យមានការគោរពសិទ្ធិមនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ប្រភព ៖ BBC

adverise with khmeread