ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន​ នៅស្រុកមុខកំពូល​

កណ្តាល​ ៖​ ប៉ូលិសស្រុកមុខកំពូលបានឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នានៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៩យប់នៅចំណុចភូមិឈើទាលភ្លោះ​ ឃុំស្វាយអំពារ ស្រុកមុខកំពូល​ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ លី អាន ភេទប្រុសអាយុ ៣២ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិឈើទាលភ្លោះ​ ឃុំស្វាយអំពារ ស្រុកមុខកំពូល​ខេត្តកណ្ដាល​ (ឃាត់ខ្លួន) និង២-ឈ្មោះ ចែម នីត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល(ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមាន​ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់តូច០២កញ្ចប់ មធ្យម ០១ កញ្ចប់ និង២. ទូរស័ព្ទ ០១ គ្រឿង ម៉ាកសាមសុង ពណ៌ខ្មៅ។

ប៉ូលិសបន្តថា​ នៅថ្ងៃកើតហេតុវេលាម៉ោងថ្ងៃ.ខែ.ឆ្នាំ ខាងលើ ប៉ូលិសបានទទួលលព័ត៌មានពីប្រជាពលរដ្ផថា​ មានករណីជួញដូរដោយខុសច្បាប់នូវសារ ញៀននៅចំណុចភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ។

ពេលនោះកម្លាំងបានទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យហើយបានឆែកឆេរលើខ្លួនឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣ កញ្ចប់តូច ០២កញ្ចប់និងមធ្យមចំនួន០១ កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យរូបនេះបានសារភាពថា​ ខ្លួនពិតជាបានទិញថ្នាំញៀនពីជនមិនស្គាល់ឈ្មោះ នៅចំណុចប្រាំព្យាម  យកទៅប្រើប្រាស់និងលក់បន្ត។

ចំពោះជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមច្បាប់៕


 

adverise with khmeread