adverise with khmeread 32f6d1fc00000578 0 image a 34 1460205844709

កុំ​ច្រឡំ​ផ្ទាំងគំនូរ​! នេះ​ជា​រូបភាព​ពិតៗ​នៅ​ទីក្រុង Sunderland

​    ​ពន្លឺ Northern Lights ភាគច្រើន​មាន​ស្រមោល​បៃតង​ច្រើន​ផ្នត់​ផ្សេងៗ​គ្នា ប៉ុន្តែ​បណ្តុំ​រូបភាព​ថ្មី​មួយ​បានបង្ហាញ​ពី​ពណ៌​ចម្រុះ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ដោយ​បាតុភូតធម្មជាតិ​។ 

​    ​ជាង​ថតរូប​មិន​អាជីព លោក Dean Matthews បាន​ផ្តិត​យក​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ​នៅ​ប៉ម​បញ្ចាំង​ពន្លឺភ្លើង​ហ្វារ Souter Lighthouse នៅ​ទីក្រុង Sunderland ចក្រភព​អង់គ្លេស​នៅ​ម៉ោង ១០:៤០ យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ (៧ មេសា​)​។​

​    ​ក្រៅពី​ពន្លឺ​ពណ៌​បៃតង ពន្លឺ​អស្ចារ្យ​ជាច្រើន​នៅលើ​មេឃ​ក៏បាន​លេចឡើង​ព្រម​គ្នា​ដែរ ក្នុងនោះ​រួមមាន​ពណ៌​លឿង ទឹកក្រូច ខៀវ និង​ស្វាយ​។ 

​    ​លាយឡំ​ជាមួយនឹង​ប៉ម​បញ្ចាំង​ភ្លើង​ហ្វារ​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស ទិដ្ឋភាព​ដ៏​ស្ងប់ស្ងាត់​ល្អ​នេះ​មើលទៅ​ពិតជា​អស្ចារ្យ​ប្រៀប​បីដូច​ជា​រូបគំនូរ​អច្ឆរិយៈ​មួយ​យ៉ាង​អ៊ីចឹង​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់