គ្រាន់តែលោកស៊ីពាក់អាវប្រណីតនេះការពាររងា ភាគហ៊ុនរបស់ក្រុមហ៊ុនសម្លៀកបំពាក់មួយនៅកាណាដាឡើងស្រឺតៗ

ជម្រើសអាវរងាពណ៌ទឹកប៊ិករបស់លោកប្រធានាធិបតីស៊ីជីនពីងដើម្បីការពារខ្លួនពីភាពត្រជាក់នៅសប្តាហ៍នេះបានបង្កើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចិន ដែលជាម្ចាស់ម៉ាកសម្លៀកបំពាក់នៅកាណាដា។

លោកប្រធានាធិបតីរូបនេះបានពាក់អាវរងាប្រណីតបំផុតរបស់ក្រុមហ៊ុន Arc’teryx ខណៈពេលកំពុងត្រួតពិនិត្យទីកន្លែងនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងប៉ារ៉ាឡាំពិករដូវរងានៅឆ្នាំ ២០២២ នៅលើភ្នំភាគខាងជើងនៃទីក្រុងប៉េកាំង។ អាវធំនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអន្តរជាតិរបស់ Arc'teryx ក្នុងតម្លៃ ១.០០០ ដុល្លារ។

រូបភាពរបស់លោកស៊ីរក្សាភាពកក់ក្តៅនៅក្នុងសម្លៀកបំពាក់នោះត្រូវបានចែកចាយពេញសារពត៌មាន ប៉ុន្តែកម្របង្កការចាប់អារម្មណ៍ដល់អ្នកតូចតាចលើបណ្តាញសង្គមណាស់ ពីព្រោះអតិថិជនវត្ថុប្រណីតភាគច្រើនគឺរស់នៅតាមទីក្រុងស៊ីវិល័យ។

ទោះយ៉ាងណា ឥទ្ធិពលនៃរូបភាពលោកស៊ីពាក់អាវប្រណីតបានកំពប់ដល់ទីផ្សារភាគហ៊ុនហុងកុង ដោយឥឡូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Anta Group ដែលជាម្ចាស់របស់ក្រុមហ៊ុន Arc'teryx ដែលមានមូលដ្ឋាននៅ North Vancouver ខេត្ត British Columbia របស់កាណាដា បានកើនឡើងជិត ១០ ភាគរយកាលពីថ្ងៃអង្គារ។

អ្នកហែហមលោកស៊ីក៏ពាក់អាវធំការពារជម្រាបទឹកនេះផងដែរ ដែលបង្ហាញរូបសញ្ញារបស់ Anta ដែលជាអ្នកឧបត្ថម្ភផ្លូវការនៃអូឡាំពិកឆ្នាំ ២០២២ ។ Anta ដែលបានផ្គត់ផ្គង់ក្រុមអូឡាំពិកចិនអស់រយៈពេល ៨ ឆ្នាំមកហើយរួមទាំងឈុតជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍អូឡាំពិករីយ៉ូ ២០១៦ នឹងផ្តល់ឱ្យអត្តពលិកចិននិងបុគ្គលិកអូឡាំពិកនូវសម្លៀកបំពាក់កីឡាសម្រាប់ការប្រកួត។

The Arc’xx Thorsen Parka ជាអាវធំដែលលោកស៊ីចូលចិត្តពាក់ បានទទួលការចាប់អារម្មណ៍ពីអតិថិជនអភិជននៅទីក្រុងធំៗ ដោយសារតែវាមានទម្ងន់ស្រាល ប្រវែងវែង ការរចនាមានរាងតូច មានអ៊ីសូឡង់ខាងក្រៅ និងមិនជ្រាបទឹក៕ ប្រភព ៖ South China Morning Post

adverise with khmeread