ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍វាលស្បូវឃាត់ខ្លួន នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧យប់ ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រាជ អូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា ១៨ កញ្ចប់ថង់តូច។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
