ទិន្នន័យសហព័ន្ធថ្មីបង្ហាញថាមនុស្សប្រមាណ ១ នាក់ក្នុងចំណោម ៥ នាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺកាមរោគ ហើយពាក់កណ្តាលនៃពួកគេស្ថិតនៅក្នុងចំណោមមនុស្សដែលមានអាយុក្រោម ២៤ ឆ្នាំ។
ស្ថិតិពីឆ្នាំ ២០១៨ ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទទី២៥មករាដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ។
ការវិភាគនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីជំងឺកាមរោគ។
ទិន្នន័យបានបង្ហាញថានឹងមានអ្នកជំងឺកាមរោគជិត ៦៨ លាននាក់ក្នុងថ្ងៃណាមួយ និង ២៦ លាននាក់បានជំងឺកាមរោគក្នុងឆ្នាំ ២០១៨ ។
ស្ទើរតែមួយក្នុងចំណោមឧបទ្ទវហេតុជំងឺកាមរោគពីរករណី គឺកើតទៅលើមនុស្សអាយុពី ១៥ ទៅ ២៤ ឆ្នាំ។
អាជ្ញាធរសហព័ន្ធប៉ាន់ប្រមាណថាជំងឺកាមរោគបានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពខាតទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយអ្នកដែលឆ្លងវាក្នុងឆ្នាំ ២០១៨ នឹងបន្ថែម ១៦ ពាន់លានដុល្លារក្នុងថ្លៃព្យាបាលដោយផ្ទាល់ពេញមួយជីវិត៕ ប្រភព ៖ fox5ny.com
